TNAOT APP កំពុងស្វែងរក តួសម្ដែង និងអ្នកនិពន្ធ ដែលនឹងជ្រើសរើសដោយយើងទាំងអស់គ្នា ដើម្បីថតខ្សែភាពយន្តខ្លីដ៏ពិសេសប្រចាំឆ្នាំ២០២១

ឱកាសល្អសម្រាប់អ្នកដែលចង់ក្លាយជាតារាសម្ដែង និងអ្នកនិពន្ធ ដោយ TNAOT APP នឹងរៀបចំផលិតខ្សែភាពយន្តខ្លីដ៏ពិសេសប្រចាំឆ្នាំ២០២១ខាងមុខនេះ ដោយកម្មវិធីនេះមានឈ្មោះថា «អ្នកទាំងអស់គ្នាជាផលិតករ»។ ពួកយើងកំពុងតែជ្រើសរើសនូវតួសម្ដែង និងអ្នកនិពន្ធដើម្បីចូលរួមថតខ្សែភាពយន្តខ្លីដ៏ពិសេសនេះជាមួយគ្នា មិនតែប៉ុណ្ណោះអ្នកដែលជាប់ឈ្មោះជាតួសម្ដែង ឬអ្នកនិពន្ធ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចាប់ពី $800 រហូតដល់ $1500ថែមទៀតផង។

របៀបនៃការចូលរួម៖
១. ទាញយក TNAOT APP រួចធ្វើការចុះឈ្មោះ
២. បង្ហោះវីដេអូដែលមានរូបអ្នកផ្ទាល់ជាអ្នកសម្ដែង (ផ្ដល់អាទិភាពវីដេអូប្រភេទសាច់រឿង) ចូលទៅក្នុង TNAOT APP ក្នុងអំឡុងពេលនៃការចុះឈ្មោះជាការស្រេច។

ប្រភេទរង្វាន់៖
រង្វាន់ស្ថាប័នផលិតឆ្នើម $1500
សម្រាប់ស្ថាប័ន និងក្រុមផលិតដែលមានជំនាញក្នុងការប្រកួតប្រជែង អ្នកដែលទទួលបានជ័យលាភី និងក្លាយទៅជាអ្នកថត និងផលិតនូវខ្សែភាពយន្តខ្លីដ៏ពិសេសនេះ។

រង្វាន់តួសម្ដែងឆ្នើម $1000
សម្រាប់អ្នកទាំងអស់គ្នា ផលិតជាវីដេអូសម្ដែងរបស់លោកអ្នក រួចបង្ហោះចូលក្នុង TNAOT APP ដោយភ្ជាប់ជាមួយ hashtag នៅក្នុងចំណងជើង #ThePeople’sProducer2020# ដើម្បីមានឱកាសក្លាយជាតួសម្ដែងក្នុងខ្សែភាពយន្តខ្លីនេះ។

រង្វាន់សាច់រឿងឆ្នើម $800
សម្រាប់អ្នកទាំងអស់គ្នា និពន្ធជាប្រភេទសាច់រឿងបែបអប់រំ រួចផ្ញើមកកាន់ email: support@tnaot.com ជាការស្រេច។

កាលបរិច្ឆេទ៖

  • ការប្រមូលស្នាដៃ និងចុះឈ្មោះចាប់ពីថ្ងៃទី ០៩ ខែធ្នូ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ។
  • ការបោះឆ្នោតចាប់ពីថ្ងៃទី ៣១ ខែធ្នូ រហូតដល់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២១។
  • ការប្រកាសជ័យលាភីនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១។

រង់ចាំអីទៀត! ទាញយក TNAOT APP រួចចុះឈ្មោះឥឡូវនេះ ដើម្បីបំពេញក្ដីស្រមៃជាតារា និងជាអ្នកនិពន្ធរបស់អ្នក ព្រមទាំងទទួលបានរង្វាន់ទៀតផង។ លោកអ្នកក៏អាចណែនាំមិត្តភក្តិរបស់អ្នកបានផងដែរ ប្រសិនបើមិត្តភក្តិរបស់អ្នកទទួលបានជ័យលាភី អ្នកនឹងឈ្នះរង្វាន់ $50 ពីលើថែមទៀតផង។
ហើយសូមអ្នកទាំងអស់គ្នាចូលរួមបោះឆ្នោតជ្រើសរើសស្ថាប័នក្រុមផលិត តួសម្ដែង និងអ្នកនិពន្ធក្នុងបេះដូងរបស់អ្នកផងដែរ។
សម្រាប់ព័ត៌មានបន្ថែមចុចលើតំណនេះ

TNAOT APP ក៏សូមថ្លែងអំណរគុណដល់ Town News ដែលជាដៃគូផ្សព្វផ្សាយ ក្នុងកម្មវិធី «អ្នកទាំងអស់គ្នាជាផលិតករ» នេះផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២