អ៊ីចឹងតើបានគោអ្នកស្រុកចេះតែបាត់! សមត្ថកិច្ចខេត្តកំពង់ស្ពឺបង្ក្រាបក្រុមចោរលួចគោចំនួន៦ក្បាល ដឹកមកពីខេត្តកំពត

ដោយបានអនុវត្តតាបបទបញ្ជាលោកឧត្ដមសេនីយ៌ទោ ឃឹម សុកខៃ ស្នងការនគបាលខេត្តកំពង់ស្ពឺ នឹងចង្អុលដឹកនាំពីលោកឧត្តមសេនីយ៌ត្រី សម សាក់ស្នងការរងទទួលផែនព/ទ និងចុះបញ្ជាផ្ទាល់ពីលោក ឧត្តម សេនីយ៍ ត្រី រស់ រដ្ឋា ស្នងការរងទទួលការិយាលយ័ព្រ/ទកំរិតស្រាល នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង០២​ និង៥៦នាទីរំលងអធ្រាត្រ កម្លាំងនគរបាលស្រុកគងពិសីសហការជាមួយកម្លាំងព្រម្មទ័ណ្ឌខេត្តបានចុះល្បាតនៅលើផ្លូវជាតិលេខ​៤១ចន្លោះKmលេខ១៦.១៧ ភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី បានឃើញរថយន្ត កូរ៉េ​ ពណ៌ខៀវ​ មានបាំងទ្រុងជិត​ ស្លាកលេខ រតនៈគីរី3A. 0074 (ជាភិនភាគ រថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាពលួចគោកន្លងមក)បើកពីត្បូងទៅទិសខាងជើង ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានឃាត់រថយន្តនោះតែមិនឈប់ ទើបដេញតាមឃាត់រថយន្តបាន នៅចំណុចខាងលើនោះតែម្តង។

ពេលត្រួតពិនិត្យឃើញរថយន្តនោះមានដឹកគោចំនួន៦ក្បាល (ញី៥ក្បាល ឈ្មោល១ក្បាលសម្បុរសរ៥ក្បាល ធ្លក១ក្បាល) ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់មកសាកសួរ៖

១/ ឈ្មោះ ពៅ ម៉េងហុង ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិអន្លង់គគីត ឃុំអន្លង់គគី ស្រុកកងមាស ខេត្តកំពង់ចាម ។

២./ឈ្មោះ យូសូ ម៉ូសស្លីម ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

៣/.ឈ្មោះ ម៉ាត់ យូស៊ូស ភេទប្រុសអាយុ៥៣ឆ្នាំ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ពេលសាកសួរទើបដឹងថា ជាមុខសញ្ញាលួចគោ ហើយពួកគេបានឆ្លើយសាភាពថា ពួកគេបានលួចសត្វគោ៦ក្បាលនេះ នៅស្រុកជំគីរី ខេត្តកំពត។

 

**វត្ថុតាងដកហូតបានរួមមាន៖

-រថយន្តកូរ៉េពណ៌ខៀវ​ ទ្រង់ជិត​ ០១គ្រឿង​ ,ទូរស័ព្ទ​ដៃ​ ០៥​ គ្រឿង​ ,គោ​ ០៦​ ក្បាល​ ,ដង្កាប់​ ១​ ,ខ្សែគោ​ ៤​ ខ្សែ,ពិលកែវ​ ០១​,ធូបមូស​ ០២​ ដុំ​ ។

 

បន្ទាប់ពីសួរនាំរួចហើយ សមត្ថកិច្ចបានប្រគល់ករណីខាងលើនេះជូនទៅនគរបាល ខេត្តកំពតដើម្បីបន្តតាមនីតិវិធី ៕

    

ដោយ៖ សំណាង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២