សមត្ថកិច្ចបានបញ្ជូនខ្លួនម្ចាស់រថយន្តបើកបុកមនុស្សស្លាប់៥នាក់ទៅតុលាការហើយ នាព្រឹកនេះ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៦ នេះ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត០២.១២.២០០៦ ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់លើផ្លូវជាតិលេខ៥ ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូចំនួន០៥នាក់ និងរងរបួសចំនួន ០១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងហើយ បន្ទាប់ពីសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃ ទី០១ ខែ មេសា ឆ្នាំ ២០២៦ រួចមក។

នេះគឺជាការអនុវត្តន៍ច្បាប់ ដែលបានបង្ហាញឱ្យឃើញថា គ្មានជនប្រព្រឹត្តល្មើសច្បាប់ណាម្នាក់ត្រូវបានរួចផុតពីសំណាញ់ច្បាប់បានឡើយ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋទូទាំងប្រទេសកំពុងរងចាំមើលការអនុវត្តន៍ច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ថាតើការអនុវត្តន៍ច្បាប់នោះផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះទាំង៥នាក់នោះយ៉ាងណា?៕

    

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២