នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុង២ករណីផ្សេងគ្នា ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុង២ករណីផ្សេងគ្នា ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ករណីទី១:នៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២០ ម៉ោង១០៖ ៣០ នាទីយប់កំលាំងជំនាញខណ្ឌបានបង្ក្រាបជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ញូង កុសល់ អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបកម្មករលាងរថយន្ត មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ សម្ភារះដកហូតរួមមានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច។

ករណីទី២:នៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០ ម៉ោង៥៖ ៣០ព្រឹក កំលាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មាន ឈ្មោះ ម៉ុម ធារ៉ា អាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ និង ឈ្មោះ ភី សំណាង អាយុ៣៦ ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្រុកអូ រាំងឪ ខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ។

សម្ភារៈដកហូតរួមមានក្រាមពណ៌សថ្លា១០ កញ្ចប់តូចជញ្ជីង សម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២