សមត្ថកិច្ច ឃាត់ខ្លួនបាន២នាក់ ក្នុងចំណោម៥នាក់ ក្រោយឆក់ទូរស័ព្ទ បាន តែរត់មិនរួច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៥នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីជនងគ្រោះតែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ចំណុចមុខស្តុប៣ស្ថាប័ន ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះឡាក់ ទីនភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យទី២ឈ្មោះ ជា វវណ្ណៈភេទប្រុសអាយុ២០ឆ្នាំស្នាក់នៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុ តាងម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1H 2626ជាម៉ូតូដែលជនសង្ស័យទាំងពីរនាក់ជិះធ្វេីសកម្មភាព។

តាមប្រភពព័ត៌មានបានឱ្យដឹងថាជនសង្ស័យមានគ្នាចំនួន៥នាក់ជិះម៉ូតូចំនួន៣គ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះតែមិនបានសម្រេចនៅចំណុចមុខស្តុប៣ស្ថាប័នភ្លាមៗនោះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលល្បាតក្បែរនោះដេញតាមជនសង្ស័យទាំង៥នាក់នោះតែជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងគេចខ្លួនបាត់នៅសល់ជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនរហូតដល់ផ្លូវ១០៥ក្រុម៤ភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ដោយស្ថានភាពភ័យពេកបានដួលម៉ូតូត្រូវប៉ូលិសប្រម៉ាញ់បានតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ច ប៉ុស្តិ៍ ទួលសង្កែទី១ នាំមកកាន់ប៉ុស្តិ៍សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២