សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សង្ឃឹមថា តាមរយៈដំណើរព្រះរាជទស្សនកិច្ចនេះ នឹងបន្តបាននូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិន និងខេត្តសានស៊ី លើវិស័យផ្សេងៗគ្នា

ចិន ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃ នៅខេត្តសានស៊ី តបតាមសេចក្តីក្រាបបង្គំសូមយាង និងរៀបចំថ្វាយដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង (Xi JinPing)។ ព្រះអង្គ សង្ឃឹមថាតាមរយៈដំណើរព្រះរាជទស្សនកិច្ចនេះ យើងនឹងបន្តបាននូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិន និងខេត្តសានស៊ី លើវិស័យផ្សេងៗគ្នា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យមានព្រះរាជឱង្ការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី Xi JinPing ដែលបានយាងព្រះអង្គ មកបំពេញព្រះរាជទស្សនកិច្ច ក្នុងឱកាសនេះ និងជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជន នៃទីក្រុងយ៉ានអាន ដែលបានថ្វាយនូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។ ព្រះអង្គ បានថ្លែងកោតសរសើរអំពីការរីកចម្រើនដ៏មហិមាលើគ្រប់វិស័យ នៃខេត្តសានស៊ី។ ព្រះអង្គ សង្ឃឹមថាតាមរយៈដំណើរព្រះរាជទស្សនកិច្ចនេះ យើងនឹងបន្តបាននូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិន និងខេត្តសានស៊ី លើវិស័យផ្សេងៗគ្នា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ។

ថ្នាក់ដឹកនាំកំពូលចិន បានមានប្រសាសន៍ថា ព្រះរាជដំណើរទស្សនកិច្ច របស់ព្រះអង្គលើកនេះ ជាឱកាសមួយដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រកបដោយភាពស៊ីជម្រៅលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ ពង្រឹងការផ្លាស់ប្តូររវាងខេត្ត និងរដ្ឋជាមិត្ត និងចូលរួមវិភាគទានដល់ការបង្កើតសហគ មន៍ ចិន-កម្ពុជារួមគ្នាជាមួយអនាគតរួមគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២