ភ្នំពេញ៖ រោងស្នាក់នៅរបស់អ្នកមើលការខុសត្រូវតារាងបាល់ទះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ម្ចាស់ទីតាំងខាងលើមានឈ្មោះ វុធ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ។


តាមសម្តីម្ចាស់ទីតាំងខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានចេញពីរោងដោយទៅរកទិញផ្លែឈើទុកសែនថ្ងៃសីល បន្ទាប់មកស្រាប់តែមានគេខលប្រាប់ថា រោងរបស់គាត់ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។


បន្ទាប់មករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីបានចុះទៅដល់ទីតាំងចំនួន២គ្រឿងដើម្បីអន្តរគមន៍ ។
ក្នុងហេតុការណ៍ខាងលើរងការខូចខាតរោងមួយខ្នងទាំងស្រុងនិងលុយជាង២លានរៀល ដោយមិនមានមនុស្សរងរបួស និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

ដោយ៖ វិសាល

