មន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រេចបិទដំណើរការហើយ

ភ្នំពេញ ៖ យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ចេញកាលពីកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានអោយដឹងថា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចបិទ មន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ដោយសារមូលហេតុ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

គួរជម្រាបថាមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា មានទីតាំងស្ថិតនៅផ្ទះលេខ៣៣៩A ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា គឺ ក្រោយពេលមានហេតុការណ៍បានបណ្ដាលឲ្យលោកមេធាវី ម្នាក់បានស្លាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២