អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ជាថ្ងៃខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០) ។

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃដែលកម្ពុជា ទទួលបានឯករាជ្យពេញលេញបរិបូរណ៍ពីអាណានិគមនិយមបារាំង កម្ពុជាទទួលបានមកវិញនូវសិទ្ធិសម្រេចលើជោគវាសនា របស់ប្រទេសជាតិ ដោយខ្មែរខ្លួនឯង ដោយស្នាព្រះហស្ត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យពេញលេញ និងដោយមានព្រះវត្តមានព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើម ព្រះអង្គបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិកសម័យសង្គមរាស្រ្តនិយម រហូតបានធ្វើអោយពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា “កោះសន្តិភាពនាអាសុីអាគ្នេយ៍” ។

ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប ក៏ដូចជា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចងចាំ និងដឹងនូវព្រះគុណូបការៈដ៏ធំធេង នៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជា ជានិច្ចនិរន្តរ៍រៀងទៅ ។

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២