ពិតជាសាហាវមែន! ឪពុកចុងញៀនថ្នាំ ចាប់កូនប្រុសអាយុ៣ឆ្នាំ អារ ក ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តសៀមរាប ៖ ឥទ្ធិពលនៃគ្រឿងញៀន ធ្វើអោយបុរសជាឪពុកចុង បានយកកាំបិត ប៉័ងតោ អារក កូនប្រុស អាយុ៣ឆ្នាំ ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ កាលពីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបន្ទប់ផ្ទះជួលខាងក្រោយសាលារៀន ម្តុំបន្ទាយចាស់ ស្ថិតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង ឈ្មោះ ខឿន វីឡា អាយុ២៨ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើត ភូមិជ្រៃធំ ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានយកកាំបិត បុ័ងតោ អារក កូនពីខាងក្រោយ បណ្តាលអោយស្លាប់ ក្រោយពេលបញ្ជូន ទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា។ រីឯ ក្មេងរងគ្រោះឈ្មោះ ឌឿ សុបញ្ញា ភេទប្រុស អាយុ៣ឆ្នាំ និងម្តាយឈ្មោះ ឌឿ សុផា អាយុ ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ។

ជនសង្ស័យ ត្រូវនគរបាលឃាត់ខ្លួនយកមកសាកសួរ តែជនសង្ស័យនៅមិនទាន់ផ្ដល់ចំលើយបានទេ ព្រោះ វង្វេងវង្វាន់ មិនដឹងខុសត្រូវ គឺបែកថ្នាំ។

ស្រ្តីជាប្រពន្ធបានអោយដឹងថា មុនពេលកើតហេតុ ខ្លួនកំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូនស្រែក ពេលស្ទុះមកមើល ក៏ឃើញ ប្តីកំពុងកាន់កាំបិត អារក កូន ដែលដេកផ្កាប់មុខនៅលើគ្រែ ហើយស្រែកអោយគេជួយ និង យកកូនទៅពេទ្យ។ ប៉ុន្តែជាអកុសល ក្មេងស្រីនោះបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២