សាច់មាន់គ្មានច្បាប់ និងខូចគុណភាពទំងន់ជិត៤០០គីឡូក្រាម ដឹកតាមរ៉ឺម៉ក ត្រូវសមត្ថកិច្ចចាប់បាននៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ សាច់មាន់គ្មានច្បាប់ និងខូចគុណភាពទំងន់ជិត៤០០គីឡូក្រាម ដឹកតាមរ៉ឺម៉ក ត្រូវសមត្ថកិច្ច ចាប់បានកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ស្ថិតភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្តបន្ទាយមានជ័យបានអោយដឹងថា ៖ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ម៉ូតូសណ្តូងរ៉ឺម៉កចំនួន១គ្រឿងតាមបណ្តោយផ្លូវជាតិលេខ៥៨ បានធ្វើពិនិត្យរកឃើញមានសាច់មាន់ជានច្រើនស្បងស្មើទំងន់៣៥០គីឡូក្រាម ដែលឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។គោលបំណងឈ្មួញនាំចូលមកចែកចាយនៅផ្សារក្រុងប៉ោយប៉ែតរឺអាចចេញលក់តាមផ្សារមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់ថា ៖ ចំពោះសាច់មាន់ដែលត្រូវបង្ក្រាបបានមានទម្ងន់៣៥០គីឡូក្រាមគឺឈ្មួញលួចនាំចូលពីថៃតាមច្រករបៀងអូរបីជាន់ស្រុកអូរជ្រៅដែលឈ្មួញលួចចូលពីប្រទេសថៃដឹកដោយខុសច្បាប់និងខូចគុណភាពត្រូវបានយកទៅដុតកម្ទេចចោល និងវត្ថុតាងមធ្យោបាយដឹកទំនិញខូចគុណភាពនិងអ្នកម្ចាស់ត្រូវបានអនុវត្តន៍តាមច្បាប់ ចំណែកឈ្មួញកំពុងស្រាវជ្រាវនិងចាប់ខ្លួនចាត់ការតាមច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២