ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលសួរសុខទុក្ខនឹងចែកជូនពូជស្រូវជូន ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ចំនួន១១០០០គ្រួសារ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិតបតីភាពជួបសំណេះសំណាលសួរសុខទុក្ខនឹងបានចែកជូនពូជស្រូវជូនបងប្អូនប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ចំនួន១១០០០គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីជាទុនសម្រាប់ធ្វើការដាំដុះបន្ទាប់ពីទឹកជំនន់បានស្រកចុះ។ ពិធីចែកជូនស្រូវពូជនេះធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណផ្សារចំការតាដោក ស្ថិតនៅភូមិចំការតាមដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅឆ្នាំ២០២០នេះប្រទេសកម្ពុជាបានរងគ្រោះធម្មជាតិដោយទឹកជំនន់ត្រូវបានជន់លេចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋជាច្រើន ដោយឡែកនៅទិសពាយ័ព្យនៃប្រទេសកម្ពុជាមានខេត្តមួយចំនួនបានរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ផ្ទះសំបែង និងផលដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋជាច្រើផងដែរ។ ការងារជាចម្បងដែលយើងត្រូវធ្វើ គឺត្រូវជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះ ដោយមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់ណារងគ្រោះឡើយ និងត្រូវដោះស្រាយបញ្ហាទាំងនោះដល់ពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដោយមានការគិតគូរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងពីរបានចែកជូនស្រូវពូជ ដល់បងប្អូនពលរដ្ឋដែលរងគ្រោះក្នុងការស្តារឡើងវិញ នូវអ្វីដែលជនរងគ្រោះជាការខូតខាតដោយសារតែទឹកជំនន់កន្លងមក។

នាឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា បើទោះបីជាជំនន់បានស្រកហើយក៏ដោយ យើងជាអាជ្ញាធរ ក៏ដូចជាបងប្អូនពលរដ្ឋទាំងអស់ ត្រូវមានជាវិធានការត្រៀមសម្រាប់រក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំងនាពេលខាងមុខសម្រាប់ប្រើប្រាស់ឱ្យបានគ្រប់រដូវកាល។ ចំពោះអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យទាំង១១០០០គ្រួសារ ទទួលបានក្នុង១គ្រួសារ មានស្រូវពូជសែនក្រអូប៤ការ៉ុងស្មើ១០០គីឡូក្រាម អង្ករ១ការ៉ុងស្មើ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកបរិសុទ្ធ១កេសធំ ទឹក ត្រី១យួ ទឹកស៊ីអ៊ីវ ១យួរ និងឃីត១កញ្ចប់មាន ភួយ១ ក្រម៉ា១ សារ៉ុង១ ម៉ុង១ កន្ទេលបត់១ រួមនឹងថវិការ៥ម៉ឺនរៀល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២