សមត្ថកិច្ចខេត្តឧត្តរមានជ័យចុះស្រាវជ្រាវ និងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើស Online Scams មួយទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

ឧត្ដរមានជ័យ ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោងតាមបទបញ្ជារបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ‎នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង៥០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់បទបញ្ជាផ្ទាល់ឱ្យលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ចំនួន ៦នាក់ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)មួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយក្នុងរង្វង់ប្រតិបត្តិការកម្លាំងជំនាញឃាត់ខ្លួនបានមនុស្សចំនួន ២នាក់៖
‎១.ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
‎២.ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
‎

-វត្ថុតាងចាប់យកបានរួមមាន៖
១. កុព្យូទ័រចំនួន ២គ្រឿង
២.ទូរសព្ទចំនួន២គ្រឿង (IPhone ១៥pro max ពណ៌ខ្មៅ ចំនួន ២គ្រឿង)។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ឧត្តម

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២