ស្អែកនេះ ក្រុមគោព្រៃកម្ពុជា U20 ប៉ះជាមួយជប៉ុនកុំភ្លេចអញ្ជើញទៅគាំទ្រទាំងអស់គ្នាបងប្អូន

ភ្នំពេញ៖ ការប្រកួតដ៏សំខាន់មួយទៀតរបស់ក្រុមគោព្រៃកម្ពុជាយុវជនU20បានមកដល់ទៀតហើយនៅថ្ងៃព្រហស្បតិ៍ ទី03 ខែកញ្ញា ស្អែកនេះ វេលាម៉ោង៧យប់ នៅពហុកកីឡដ្ឋានជាតិអូឡាំពិក U20កម្ពុជា ត្រូវប៉ះជប៉ុន។

ក្នុងជំនួបដំបូងកាលពីពេលកន្លងទៅប៉ះជាមួយនឹងក្រុមយេមែន ក្រុមគោព្រៃជំទង់របស់យើង ធ្វើបានយ៉ាងល្អ ទាំងល្បឿន ការប្រយុទ្ធ ការការពារ និងសហការក្រុម នាំឲ្យលទ្ធផលបានយកឈ្នះក្រុមភ្ញៀវ2-1 នៅក្នុងជំនួបការប្រកួតពានរង្វាន់ AFC U20 Asian Cup China 2027 ។

ជំនួបដ៏សំខាន់នៅក្នុងស្អែកនេះ កីឡាករគ្រប់រូបបានដាក់ក្តីរំពឹងថា នឹងទទួលបានលទ្ធផលល្អបន្តទៀត ហើយកីឡាករគ្រប់រូបក៏បានប្ដេជ្ញាខិតខំឲ្យអស់ពីសមត្ថភាព និងសូមឱ្យអ្នកគាំទ្រចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្ត ៕
 
ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២