ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់ដ៏ធំរបស់ស្ថានីយ៍ទូរទស្សន៍ថោន សហការជាមួយ GANZBERG បានត្រៀមកម្មវិធីពិសេស GANZBERG AMBOSS CHHAO KUN KHMER X KUNGFU ដែលត្រៀមបើកឆាកប្រកួតដ៏កក្រើកមួយទៀត នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយនាំយកការប្រកួតដ៏ជក់ចិត្តជាច្រើនគូជូនបងប្អូនអ្នកគាំទ្រប្រដាល់បានទស្សនាដោយផ្ទាល់នៅទីនោះ។

ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំសុទ្ធតែកំពូលកីឡាករ និងកីឡាការិនីជើងខ្លាំងជាច្រើនរូប ដែលត្រៀមខ្លួនបង្ហាញសមត្ថភាព បច្ចេកទេស កម្លាំង និងស្មារតីជាអ្នកប្រយុទ្ធនៅលើសង្វៀន។ អ្វីដែលកាន់តែពិសេស គឺការប្រកួតលក្ខណៈគុនខ្មែរ អំបោះឆៅ និង KICKBOXING អំបោះឆៅ ដែលនឹងធ្វើឱ្យរាត្រីនៅភូមិរង់ចាំ ពោរពេញទៅដោយភាពរំភើប សប្បាយរីករាយ និងការប្រកួតប្រជែងដ៏ស្វិតស្វាញ។
មិនត្រឹមតែជាការជួបគ្នារវាងកំពូលអ្នកប្រយុទ្ធនៅលើសង្វៀនប៉ុណ្ណោះទេ ព្រឹត្តិការណ៍នេះក៏ជាឱកាសឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានជួបជុំគ្នា ទស្សនា ស្រែកហ៊ោ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីដែលពួកគេស្រឡាញ់ ខណៈដែលសង្វៀន GANZBERG អំបោះឆៅ នឹងនាំទៅដល់ភូមិរង់ចាំដោយផ្ទាល់។

មួយរាត្រី មួយសង្វៀន និងការប្រយុទ្ធដែលមិនងាយបំភ្លេចបាន!
តើអ្នកណានឹងបង្ហាញភាពខ្លាំង? តើអ្នកណានឹងអាចឈរជើងរហូតដល់ទីបញ្ចប់? ចម្លើយនឹងត្រូវបង្ហាញនៅលើសង្វៀននៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ជួបគ្នានៅ ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ កម្មវិធីចាប់ផ្តើមពីម៉ោង ៨:០០ យប់តទៅកុំភ្លេចអញ្ជើញទៅទស្សនា ស្រែកហ៊ោ និងគាំទ្រគុនខ្មែរទាំងអស់គ្នា ផ្តល់ក្តីស្រលាញ់ សាមគ្គី និងអនុស្សាវរីយ៍ជាមួយបងប្អូននៅភូមិរង់ចាំ៕

ដោយ៖ វិកគី

