មើលមួយណាទុកមួយណា គិតឱ្យហើយបងប្អូន! គូប្រកួតសរុបកម្មវិធី WURKZ សេនាគុនខ្មែរយ័ន្ត8ទិស សប្តាហ៍នេះដឹងតែសប្បាយភ្នែកហើយ

ភ្នំពេញ៖ កុំឱ្យរំលងការប្រកួតដ៏ជក់ចិត្តនេះ ដាក់ម៉ោងរោទ៍កត់ថ្ងៃខែទុកចំណាំឱ្យហើយទៅ បងប្អូននឹងបានទស្សនាការប្រកួតប្រជែងមួយដ៏ក្តៅគគុកជាថ្មីពិសេសជំនួបសន្សំពិន្ទុក្នុងពូលA  ដោយអ្នកឈ្នះនឹងបានឡើងទៅប្រកួតបន្តបន្ទាប់ទៀតដើម្បីដណ្តើមខ្សែក្រវាត់ IPCC Kickboxing ។

**គូប្រកួតវិលជុំសន្សំពិន្ទុពូល A ជុំទី3 ខ្សែក្រវាត់ IPCC Kickboxing (57Kg)រួមមាន៖
– លីសុខា vs គង់ ហូវ
– ពេជ្រ សុភ័ក្រ vs គឿម សុវណ្ណឃីម។

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖
– ឡុង ជិន ត្រូវប៉ះជាមួយជើងខ្លាំងឡាវ ផេតតាណាន់ ស ស៊ីងយ៉ៃ PHETANAN S. SINGHYAI។
– ស៊ូណាមិ ប៉ះកីឡាករចិន ហ្សាំង ស៊ីចេង ZHANG SHICHENG។
– វ៉ាន់ វឿន ត្រៀមជួបប្រកួតជើងខ្លាំងទួគី អូសដេមៀរ សេងហ្សីហាន OZDEMIR CENGIZHAN។
– សោម វិច្ឆ័យ ប៉ះម្ចាស់ខ្សែក្រវ៉ាត់វ័យក្មេងអាហ្គាល់រី អាហ្គែនីហាណៃ ឡាក់ដា AGUENIHANAI LAKHDAR។


ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2026 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំង នៅស្ថានីយទូរទស្សន៍ថោន Wurkz ជួយគុនខ្មែរច្រើនជាងគេ និងដំបូងគេបង្អស់។សូមអញ្ជើញចូលរួមទស្សនាដោយសេរី ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន និងផេកWURKZ ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២