ស្វាគមន៍ អ្នកលេង«ពូថៅដៃពិឃាត» ធឿន ធារ៉ា ទៅកាន់ដែនដីអច្ឆរិយៈ នាចុងសប្តាហ៍ក្រោយនេះ!

ភ្នំពេញ៖ ត្រៀមបញ្ចេញឥទ្ធិពលគុនខ្មែរ លើទឹកដីអង្គរ ក្នុងព្រឹត្តិការណ៍ GOLDEN EQUINOX BOOSTRONG KUN KHMER នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ អ្នកប្រយុទ្ធពូថៅដៃពិឃាតធឿន ធារ៉ា និងអ្នកលេងក្បាច់គុនជាច្រើនរូបទៀតនឹងធ្វើឱ្យតំបន់អង្គរកក្រើកជាថ្មីតាមរយៈព្រឹត្តិការណ៍ប្រកួត និងការបង្ហាញក្បាច់គុនដ៏អស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកឱ្យ។

ក្បាច់គុនបុរាណខ្មែរនឹងត្រូវបានយកទៅបង្ហាញជាថ្មីនៅលើដែនដីអច្ជរិយតាមរយៈការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងកំពូលអ្នកស្នងក្បាច់គុនដូនតាខ្មែរយើង ដែលកម្មវិធីមួយនេះរំពឹងថា បានក្លាយជាវេទិការមួយអាចផ្សាភ្ជាប់វិស័យកីឡាជាមួយទេសចរណ៍។

សៀមរាបគឺជាដែនដីប្រវត្តិសាស្រ្តដែលប្រមូលម្តុំដោយសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុក ពិសេសសក្បាច់គុនបុរាណខ្មែរដែលបានបន្សល់ទុកលើចម្លាក់ប្រាសាទ ។ ដូច្នេះនេះជាការបង្ហាញពីក្បាច់គុនពិតរស់រវើកក្នុងសម័យទំនើបទៅកាន់ភ្លៀវទេសចរជាតិ និងអន្តរជាតិនៅទីនោះ។ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា តើនឹងមានអ្វីប្លែកក្នុងព្រឹត្តិការណ៍មួយនេះ។

 

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town និង ផេក BOOSTRONGផងដែរ៕

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២