ចាប់ផ្ដើមដល់វគ្គពិសេសហើយបងប្អូន ដឹងតែវាយគ្នាមិនសំចៃដៃទៀតហើយ លើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស សប្តាហ៍នេះ!

ភ្នំពេញ៖ ពេញលេងទៀតហើយ ព្រឹត្តិការណ៍ប្រកួតនៅលើសង្វៀនWURKZ សេនាគុនខ្មែរយ័ន្ត8ទិស (Kun Khmer Warriors)សប្តាហ៍នេះ សុទ្ធតែកំពូលកីឡាករអ្នកប្រយុទ្ធកណ្ដាប់ដៃ ការប្រកួតកាន់តែពិសេសនិងតាន

តឹងទៅៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍ សម្រាប់ជំនួបនៃការប្រកួតសន្សំពិន្ទុនៅលើសង្វៀនដ៏មានប្រជាប្រិយភាពមួយនេះ។

កីឡាករម្នាក់ៗបានដាក់គោលដៅដើម្បីទទួលបានពិន្ទុ ដោយសារតែសប្តាហ៍ដំបូងមិនមែនជារឿងងាយស្រួលក្រោយពីបានប្រកួត តតាំងគ្នារួចមកហើយ គូប្រកួតវិលជុំសន្សំពិន្ទុពូល B ជុំទី3 ខ្សែក្រវាត់ IPCC Kickboxing ពូលA (57Kg) សប្តាហ៍នេះ អ្នកលេងកណ្តាប់ដៃនឹងត្រូវប៉ះគ្នារួមមាន៖
– លាភ រដ្ឋា vs បឺត ថ្មដា
– រិគី ណងសាវ vs 🇰🇭ឡូញ វណ្ណឌី

បើនិយាយពីគូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)វិញ បងប្អូនកុំព្រិចភ្នែកឱ្យសោះ បើមិនអ៊ីចឹងទេ មិនដឹងថាខាងណាអ្នកវាយខាងណាបែកនោះទេ ជំនួបនៃការប្រកួតរវាងអ្នកប្រយុទ្ធ៖
– រិគី សេងហាក់ vs ត្រូវប៉ះកីឡាករឡាវ ភេតផានថេរ គ្រូអូដភូថង PETCHPANTHAE KRU-ODD PHONTHONG។
– ជ័រពៅ គុនខ្មែរ vs  ប៉ះកីឡាករជប៉ុន ណាកាស៉ីម៉ា រីយ៉ូតា NAKASHIMA RYOTA។
– ឃួន ឡាំងកូស៊ីន vs ជួបតតាំងកីឡាករចិន វូ ចេងចេង WU CHENGCHENG។
– វង្ស វិច្ឆ័យ vs ជួបកីឡាករជើងខ្លាំង មកពីរុស្ស៊ី នីគីតា ហ្គេរ៉ាស៉ីម៉ូវិច NIKITA GERASIMOVICH ។

ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ2026 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំង នៅស្ថានីយទូរទស្សន៍ថោន WURKZ ជួយគុនខ្មែរ ច្រើនជាងគេ និងដំបូងគេបង្អស់។កុំភ្លេចរង់ចាំតាមដានទស្សនាលើកញ្ចក់ទូរទស្សន៍ Town ហើយក៏មានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផេក Town Boxing និងWurkzផងដែរ ។ ចូលរួមទស្សនាដោយសេរីនៅស្ថានីយទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២