ភ្នំពេញ៖ ដល់ពេលវេលាដែលអ្នកគាំទ្របាល់ទាត់កម្ពុជាពួតដៃគ្នាលើកទឹកចិត្តក្រុមបាល់ទាត់លេងតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍AFC Champions league Two ដែលមានក្រុមតំណាងកម្ពុជាពីរក្រុមត្រូវលេងពានរង្វាន់នេះ គឺភ្នំពេញក្រោន និងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ។

បើកឆាកដំបូងនៅក្នុងដីក្រុមសឹង្ហក្រហមភ្នំពេញក្រោន នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅពហុកីឡដ្ឋានជាតិមរតកតេជោ ត្រៀមប៉ះក្រុមខ្លាំងម៉ាឡេស៊ី Kuching City FC ខណៈដែលព្រះខ័នស្វាយរៀងត្រូវហោះទៅក្រៅប្រទេស ។
ក្លឹបសឹង្ហក្រហមរំពឹងថា នឹងមានអ្នកគាំទ្រចូលរួមទស្សនាច្រើនក្នុងស្មារតីខ្មែរតែមួយដើម្បីលើកស្ទួយកីឡាបាល់ទាត់ជាតិ និងលើកទឹកចិត្តកីឡាករកម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី 17 ខែកញ្ញា ឆ្នាំ 2026 ស្អែកនេះ ចាប់ពីម៉ោង 7:00 យប់តទៅ នៅពហុកីឡដ្ឋាន មរតកតេជោ ៕

ដោយ៖ វិកគី

