តំណាងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាចុះត្រួតពិនិត្យក្រុម Vigor Apex ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពក្លិប និងក្រុមកីឡាអេឡិចត្រូនិក

ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាតំណាងដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ Team House របស់ក្រុម Vigor Apex ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងស្របតាមផែនការចុះត្រួតពិនិត្យ និងវាយតម្លៃក្លិប និងក្រុមកីឡាអេឡិចត្រូនិក ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពក្លិប និងក្រុមកីឡាអេឡិចត្រូនិក ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍បច្ចេកទេស បទបញ្ជា និងលក្ខន្តិកៈ ព្រមទាំងលើកកម្ពស់កិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានសួរសុខទុក្ខ និងសាកសួរអំពីដំណើរការហ្វឹកហាត់ ព្រមទាំងការត្រៀមខ្លួនរបស់ក្រុមកីឡាករជម្រើសជាតិ Angkor Warriors ដែលត្រៀមចេញទៅចូលរួមប្រកួតកីឡាទ្វីបអាស៊ី Asian Games នៅប្រទេសជប៉ុន នាចុងខែកញ្ញា ឆ្នាំ២០២៦នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២