ភ្នំពេញ៖ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ការប្រកួតនៅលើសង្វៀន Cambodia Mas Fight កាន់តែមានភាពតានតឹងទៅៗ។ បើនិយាយពីកីឡាករវិញសុទ្ធតែជាជើងខ្លាំងនៅលើសង្វៀនគឺមិនឲ្យអ្នកគាំទ្រខកបំណងឡើយ ដាក់សុទ្ធតែម្ចាស់ខ្សែក្រវ៉ាត់ឱ្យប៉ះគ្នា ។


ទាល់តែខ្លាំងប៉ះខ្លាំងបែបនេះទើបរកឃើញសខ្មៅ ហើយថាអ្នកណាជាជើងខ្លាំងនៅលើសង្វៀន ការប្រកួតកាន់តែជក់ចិត្ត មិនឱ្យអ្នកគាំទ្រអង្គុយស្ងៀមឡើយ ។
**គូប្រកួតនៅលើសង្វៀន Cambodia Mas Fight សប្តាហ៍នេះការប្រកួតកាន់តែតានតឹង ជំនួបដណ្តើមខ្សែក្រវ៉ាត់ គូសន្សំពិន្ទុពូល A ជុំទី3 ខ្សែក្រវាត់ Mas Fight Kun Khmerរួមមាន៖
– ចិត្ត សុភី vs ពុយ ឡាយ
– ខុន បូឡា vs ភក្តី ដាលីន។
**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules) មិនកក្រើកមិនមែនCambodia Mas Fightនោះទេ៖
– ប៊ុនតុង គុនខ្មែរ vs កីឡាករចិន ម្ចាស់ខ្សែក្រវ៉ាត់ISKA (លីវ រិនយ៉ានីង) LIU RENYAN NING។
– ឡុង ជិន vs អ្នកប្រយុទ្ធឡាវ (ពេជ្រថានុន ស.សង្ហយ៉ៃ ) PETANUN S. SINGHYAI។
– សូត្រ ប៊ុនធី vs ដឹងតែផ្អើលប៉ះម្ចាស់ខ្សែក្រវាត់ជើងខ្លាំង អូបេគីស្ថាន(បេកហ្សូដ តាជែរ) BEGZOD TAJIEV។
– ចំរើន គុនខ្មែរ vs ប៉ះកីឡាករបារាំង (បារ៉េ ហាដវីន) BARRÉ HADRIEN ។
ការប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កម្មវិធីចាប់ផ្តើមពីម៉ោង៣រសៀលតទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន, ផេក Town Sports និងCambodia Beer ផងដែរ៕

ដោយ៖ វិកគី

