បុរសម្នាក់យកដែកដាក់ទទឹងផ្លូវល្បឿនលឿនត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ

(កំពង់ស្ពឺ)៖​ ដោយទទួលបានព័ត៌​មា​នពីការ​ក្រុមប្រចាំ​កា​រលើផ្លូវល្បឿ​ន​លឿន​ និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ​ កំលាំងអធិការនគរបាលស្រុ​កភ្នំស្រួចបានសហការជាមួយកំ​លាំ​ងប្រចាំការលើផ្លូវល្បឿន​លឿន​ ស្រាវជ្រាវបន្ទាន់លើករណី​បុរស​ដែលយកដែកដាក់លើផ្លូវ​ល្បឿនលឿន​ ចន្លោះគីឡូម៉ែត្រPK​54_​55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ។

មូលហេតនៃករណីខាងលើលោក​វរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការ​នគរបាលស្រុកភ្នំស្រួច​ បានបញ្ជាក់ថា​ករណីបុរសសង្ស័យឈ្មោះ​ សេ​ង សុខ ភេទប្រុសអាយុ​ ៣៤ឆ្នាំ​ រស់​នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួ​ច​ បានធ្វើសកម្មភាពលួចដែក​មូលដែ​លមានប្រវែង​៦ម៉ែត្រចំនួ​ន​២ដើម នៅក្នុងចំការមួយកន្លែងក្នុងឃុំអូរ​ស្រុកភ្នំស្រួច​ ក្រោយលួចបា​នហើយក៏ដើរឆ្លងកាត់ឡើងទៅលើផ្លូវ​ល្បឿន​លឿន​ (ទិសដៅពីលិចទៅកើត) បានទុកដែក​ដាក់ទទឹងកណ្ដាលទ្រូងផ្លូវ ស្របពេលមានរថ​យន្ដបេីក​មកដល់បានគេចនឹងប៉ះប​ណ្ដាលឱ្យមានការព្រួ​យបារម្ភថាជា​សកម្មភាពស្ទាក់ប្លន់រថយន្ដ​ នៅយប់​ថ្ងៃទី១ ខែតុ​លា ឆ្នាំ២០​២៦ រថយន្ដម៉ាក toyota prius ពណ៌ស ស្លាក​លេខសៀមរាប 2D-2010 រង​ការខូចខាតផ្នែកខាងមុខតែមិនប​ណ្ដា​លឱ្យរងរបួសមនុស្សនោះទេយោ​ងតា​មពាក្យបណ្ដឹង​​ពីឈ្មោះ ឆេង រដ្ឋា ភេទប្រុស អាយុ​៣៩ឆ្នាំ។

 

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនស​ង្ស័យរួមជាមួយវត្ថុតាងដែកចំនួន២ដើម​បញ្ជូនមកអធិ​កា​រដ្ឋាននគរបាលស្រុកភ្នំស្រួច​ ធ្វើការកសាងសំណុំរឿងចំណាត់ការបន្តតាមនីតិវិធី៕

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២