កងយោធពលខេមរភូមិន្ទឡើងទៅវគ្គផ្តាច់ព្រាត់ក្នុងពានរង្វាន់លីគខាប់ហើយ

ភ្នំពេញ ៖ ក្រុមបាល់ទាត់កងយោធពលខេមរភូមិបានឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រោយការប្រកួតយ៉ាងលំបាកជាមួយក្រុមព្រះខ័នរាជស្វាយរៀងក្នុងសប្តាហ៍ទីបី។

ក្រោយការប្រកួតសប្តាហ៍ទី៣កាលពីថ្ងៃសៅរ៍ ទី១៩ មិថុនាកន្លងទៅ ក្រុមបាល់ទាត់Tiffy Armyបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របន្ទាប់ពីការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ព្រះខ័នរាជស្វាយរៀង [3(1-1)5] កងយោធពលខេមរភូមិន្ទ។

កំឡុងពេលនៃការក្រុមទាំងពីដាក់សម្ពាធគ្នារៀងៗខ្លួនរហូតបញ្ចប់វគ្គទីមួយបានត្រឹមលទ្ធផល០ស្មើ។ចួលតង់ទីពីរនៅនាទី៧៥ ខ្សែបម្រើអ៊ាន ពិសីរបស់ព្រះខ័នរាជស្វាយរៀងបានទាត់បញ្ចូលទីនាំមុខក្នុងការប្រកួតរហូតដល់នាទី៩០+៣ នៅចុងម៉ោងកីឡាករខ្សែបម្រើប្រស៊ីល Romario Alves របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានវាយបកតាមស្មើព្រះខ័នរាជស្វាយរៀង១ទល់នឹង១ក្នុងម៉ោងធម្មតាដោយការទាត់បាល់ពិន័យ១១ម៉ែត្រក្រោយជឿន ណាចារ ទាត់ទៅប៉ះដៃមិន រតនៈ ក្នុងប្រអប់អ្នកចាំទី និងឈានទៅឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៣ យកបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ League Cup 2021 By Forward។

រំលឹកថា គិតត្រឹមសប្តាហ៍ទីបីក្រុមបាល់ទាត់វិសាខាឈរនៅកំពូលតាងក្នុងពូលA ប្រកួតបានចំនួន៣ប្រកួត ឈ្នះទាំង៣ ប្រកួត មាន៩ពិន្ទុ និង៩គ្រាប់នៅក្នុងដៃ ខណៈដែលក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទឈរនៅកំពូលតារាងក្នុងពូលB ប្រកួតបាន៣ប្រកួត ឈ្នះទាំង៣ប្រកួតដូចគ្នា មាន៩ពិន្ទូ និងគ្រាប់បាល់ក្នុងដៃចំនួន៦គ្រាប់។

រីឯក្រុមលេខពីរនៅពូលB ព្រះខ័នរាជស្វាយរាង មាន៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទ និងគ្រាប់បាល់២គ្រាប់នៅក្នុងដៃ។

ដូច្នេះ ព្រះខ័នរាជស្វាយរៀងត្រូវជួបជាមួយវិសាខានៅថ្ងៃពុធ ទី២៣ ខែមិថុនា សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះនឹងត្រូវជួបដណ្ដើមជើងឯក League Cup 2021 By Forward ជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា៕

ប្រភពៈ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២