អតីតកីឡាករភ្នំពេញក្រោន ជា ច័ន្ទដារ៉ា កំពុងជួយបង្ហាត់យុវជនក្រុមសូហ្វីយ៉ាប៉ៃលិន

ភ្នំពេញ: អតីតខ្សែការពារជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ជា ច័ន្ទដារ៉ា ប្រាប់ថា បាន ដកខ្លួនពីបាល់ទាត់កម្រិតអាជីពមួយរយៈដើម្បីទុកពេលថែរក្សាកាយសម្បទារបស់ ខ្លួន ឲ្យល្អ១០០ភាគរយឡើងវិញ បន្ទាប់ពីមានបញ្ហារបួសជង្គង់ច្រើនលើកច្រើនសា។ ក្រោយចែកផ្លូវគ្នាជាមួយភ្នំពេញក្រោនច្រើនខែមក កីឡាករ មានកំណើតនៅខេត្តបាត់ដំបងកំពុងមានវត្តមាន ក្នុងក្រុមសូហ្វីយ៉ាប៉ៃលិន ដោយចូលរួមបង្ហាត់យុវជនផង និងឆ្លៀតហ្វឹកហាត់រក្សាកម្លាំងខ្លួនឯងផង។
គួររំឭកថា ជា ច័ន្ទដារ៉ា បានចូលរួមជាមួយក្រុមថ្នាលយុវជនភ្នំពេញក្រោន ចុងឆ្នាំ២០១៤ និងបានជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំទៅចូលរួមការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ២០១៦នៅប្រទេសវៀតណាម ឬ AFF U19 Championship 2016។ ក្រោយវិលពីពានរង្វាន់អន្តរជាតិខាងលើ គេត្រូវបាន ដំឡើងចូលក្រុមធំភ្នំពេញក្រោន ក្នុងរដូវកាល២០១៧។
ចាប់តាំងពីឆ្នាំដដែលនោះ ដារ៉ា បានជួបបញ្ហារបួសម្ដងហើយម្ដងទៀត ជាពិសេសទាក់ទងទៅនឹងជង្គង់។ សូម្បីតែរូបគេផ្ទាល់ក៏ហួសចិត្តនឹកស្មានមិនដល់ដូចគ្នា។
ដោយឡែកសម្រាប់សូហ្វីយ៉ាប៉ៃលិន គឺជាក្រុមបាល់ទាត់ មួយដែលបានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត៕
ប្រភព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២