អ៊ីស្រាអែល ទទួលបានយន្តហោះចម្បាំងបំបាំងកាយប្រភេទ F-35 ចំនួន ៣គ្រឿងពីអាមេរិក

(ហ្សេរុយសាឡឹម)៖ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពអាកាសអ៊ីស្រាអែលបានទទួលយន្តហោះចម្បាំងបំបាំងកាយថ្មីប្រភេទ F-35 ចំនួន ៣ គ្រឿងពីសហរដ្ឋអាមេរិកដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ តាមដែនអាកាសរបស់ខ្លួន នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីន ហួរ។

អ្នកនាំពាក្យរូបខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះដែលត្រូវបានគេស្គាល់នៅអ៊ីស្រាអែលថា Adir ដែលមានន័យថា អ្នកខ្លាំងពូកែ ជាភាសា Hebrew បានចុះចតនៅព្រលានយន្តហោះយោធា Nevatim ភាគខាងត្បូងប្រទេសមជ្ឈិមបូព៌ាមួយនេះ កាលពីថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ។

សេចក្ដីថ្លែងការណ៍បន្តថា យន្តហោះទាំងនោះនឹងចូលរួមជាមួយទាហាន ‘Lions of the South’ ដើម្បីបង្កើនយន្តហោះ“Adir” ការពារដែនអាកាសរបស់អ៊ីស្រាអែល ។

គួរបញ្ជាក់ថា ក្រោយទទួលបាន ៣គ្រឿងថ្មីទៀតនេះ ចំនួនយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលប្រទេសអ៊ីស្រាអែលមាន បានកើតឡើងដល់ ៣០គ្រឿង។ វាគឺជាផ្នែកនៃកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 នេះចំនួន ៥០គ្រឿង ពីសហរដ្ឋអាមេរិក ខណៈការប្រគល់ដំបូងបានកើតមានឡើង កាលពីខែធ្នូ ឆ្នាំ២០១៦៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២