ថៃ ចាប់ផ្ដើមយុទ្ធនាការណ៍ចាក់វ៉ាក់សាំងដូសជំរុញ ក្នុងគោលបំណងបើកវិស័យទេសចរណ៍នៅទូទាំងប្រទេសឡើងវិញ

បាងកក៖ ប្រទេសថៃបានចាប់ផ្តើមយុទ្ធនាការណ៍ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ ដែលជាដូសជំរុញហើយ ក្នុងគោលបំណងបើកវិស័យទេសចរណ៍នៅទូទាំងប្រទេសឡើងវិញ ។

មន្រ្តីសុខាភិបាលនិយាយថា រហូតមកដល់ពេលនេះប្រជាជនប្រហែល ១០ ភាគរយបានទទួលការចាក់វ៉ាក់សាំង Sinovac របស់ចិនពេញ ២ ដូស ហើយអ្នកដែលចាក់វ៉ាក់សាំងមួយនេះ អាចទទួលការចាក់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ ។

មន្រ្តីនិយាយថា គិតត្រឹមពេលនេះ ជនជាតិថៃជាង ៣ លាននាក់មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង ហើយគោលបំណងរបស់យើងគឺដើម្បីបង្កើនភាពស៊ាំប្រជាជនក្នុងសហគមន៍។

យុទ្ធនាការចាក់ដូសជំរុញនេះកើតឡើង នៅពេលដែលប្រទេសថៃសង្ឃឹមថានឹងទទួលយកអ្នកទេសចរបរទេសនៅទូទាំងប្រទេសឡើងវិញ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥៧១,៩២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៣៦៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៤៣៥,៤០១នាក់។ មកដល់ពេលនេះ មានតែប្រជាជនថៃចំនួន ២៣ ភាគរយប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈគោលការណ៍របស់មន្រ្តីសុខាភិបាល ចង់បង្កើនចំនួនចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យ ៧០ ភាគរយនៅចុងឆ្នាំនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២