លោក Fumio Kishida ជាប់ឆ្នោតជាប្រធានបក្ស LDP ជប៉ុន ដែលនឹងក្លាយជាបេក្ខភាពក្នុងការបោះឆ្នោតសកលនៅចុងខែវិច្ឆិកាខាងមុខនេះ

តូក្យូ៖ នៅទីបំផុតលទ្ធផលផ្លូវការបានចេញមកហើយ ដោយអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានជាប់ឆ្នោតក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន ក្រោយការបោះឆ្នោត និងបូកសរុបលទ្ធផល នៅរសៀលថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ

លោក Fumio Kishida នឹងត្រូវរង់ចាំទទួលការអនុម័តពីសភាទាំងពីរជាន់ថ្នាក់ របស់ប្រទេសជប៉ុនជាមុនសិន មុខនឹងអាចកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្តវេនពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ។

យ៉ាងណាក៏ដោយ គណបក្សចំរុះដែលដឹកនាំដោយ LDP មានសំឡេងភាគច្រើនស្រាប់ នៅក្នុងសភាទាំងពីរជាន់ថ្នាក់, ហេតុដូច្នេះ ការគាំទ្រចំពោះលោក Fumio Kishida ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី គឺត្រូវបានគេមើលឃើញរួចទៅហើយថា នឹងអាចប្រព្រឹត្តទៅដោយរលូន។

គួរបញ្ជាក់ថា បេក្ខភាពដែលបានចូលរួមជាបេក្ខភាពក្នុងការបោះឆ្នោតជាប្រធានបក្សនេះមាន ៤ រូប រួមមានលោក Taro Kono អាយុ ៥៨ ឆ្នាំអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិនិងជារដ្ឋមន្ត្រីការបរទេសដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក, អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida អាយុ ៦៤ ឆ្នាំ, អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងលោកស្រី Sanae Takaichi អាយុ ៦០ ឆ្នាំ និងលោកស្រី សៃកូណូដា អាយុ៦១ឆ្នាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២