កូរ៉េខាងជើងបញ្ជាក់ប្រាប់ថា មីស៊ីលដែលខ្លួនតេស្តកាលពីពេលថ្មីៗនេះជា hypersonic missile

សេអ៊ូល៖ បន្ទាប់ពីបានបាញ់តេស្តមីស៊ីលកាលពីថ្ងៃអង្ការកន្លងទៅនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននោះ ប្រទេសកូរ៉េខាងជើងបានប្រកាសប្រាប់ថា គឺ hypersonic missile ប្រភេទថ្មី ដែលខ្លួនទើបបានអភិវឌ្ឍឡើង។

មីស៊ីលប្រភេទថ្មីខាងលើនេះ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើតកូរ៉េខាងជើង និងធ្លាក់ចូលទៅក្នុងដែលសមុទ្រភាគខាងកើតនោះវិញ។ KCNA បានហៅព្រឹត្តិការណ៍កាលពីថ្ងៃអង្គារនោះថា គឺការបង្កើនសមត្ថភាព ការពារខ្លួនរបស់កូរ៉េខាងជើង ខណៈគ្រាប់មីស៊ីលហៃភើសូនិកនេះត្រូវបានចាត់ទុកជា «អាវុធយុទ្ធសាស្ត្រ»។

ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា នៅតែបន្តការអភិវឌ្ឍប្រព័ន្ធសព្វាវុធ របស់ខ្លួនជាដរាប នៅចំពោះមុខភាពជាប់គាំងនៃកិច្ចសន្ទនា និងចរចា ជាមួយសហរដ្ឋអាមេរិក។ សម្រាប់ការធ្វើតេស្តលើកចុងក្រោយ កាលពីថ្ងៃអង្គារម្សិលមិញនេះ មិនមានវត្តមានប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមអង្កេតដោយផ្ទាល់នោះឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២