ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានសម្តែងពីការកោតសរសើរ ចំពោះ រដ្ឋបាលរាជធានីភ្នំពេញ លើការអនុវត្តការងារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានសម្តែងពីការកោតសរសើរ ចំពោះ រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងខ្លាំង លើការអនុវត្តការងារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ មានទាំងការងារធ្វើអោយភូមិ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រា លើអចលនទ្រព្យផងដែរ ដោយការប្រមូលពន្ធនេះ ជាមធ្យមបានប្រមាណជាង ៤ លានដុល្លារ ក្នុង១ខែ។

ឯកឧត្តម ប៉ា សុជាតិវង្ស ថ្លែបន្តថា ៖ សកម្មភាពរបស់ការងារ ធនធានទឹក ជំរុញអនុវត្តការងារបាន ១០០% លើចំណុចមួយចំនួនធំ។ ដោយឡែក សម្រាប់ការងារ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីវិញបានខិតខំជំរុញ ការអនុវត្ត ប្រមូលពន្ធ ប្រថាប់ត្រាគួរជាទីមោទនៈ រហូតដល់ ៥០.៦៧៧,៨៥ លានរៀល គិតជាមធ្យមប្រហែល ជាជាង ៤លានដុល្លាក្នុង១ខែ។
លោកបានបន្តទៀតថាៈ ក្រៅពីការងារខាងលើ ពាក់ព័ន្ធការងារដោះស្រាយជំនន់ ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយ បានយ៉ាងល្អផងដែរ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនេះ ក៏បានលើកឡើងដែរថា រដ្ឋបាលភ្នំពេញ សម្រាប់ការងារគ្រប់គ្រង ជំងឺកូវីដ-១៩ បានសហការជាមួយ គណៈកម្មការជាង១០ ដោយយើងបានដើរតួជាប្រតិបត្តិករ ដោះស្រាយលើការព្យាបាល អ្នកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កជាដើម។ ចាប់ពីពេលនេះតទៅ យើងលែងមានការធ្វើតេស្តរហ័ស ជាទ្រង់ទ្រាយធំ ទៀតហើយ បន្តការអនុវត្តការព្យាបាលតាមផ្ទះដែលការព្យាបាល តាមផ្ទះនេះ បានទទួលការគាំទ្រ និងកោតសរសើរ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២