នុះ ! អាជ្ញាធរជាតិអប្សរាលែងឱ្យថតវីដេអូផ្សាយបន្តផ្ទាល់(Live) នៅក្នុងរមណីយដ្ឋានអង្គរ ដោយសេរីដូចមុនទៀតហើយ ដោយសារមូលហេតុនេះ…!

ភ្នំពេញ ៖ចាប់ពីពេលនេះតទៅ អាជ្ញាធរជាតិអប្សារាលែងឱ្យមានការថតវីដេអូផ្សាយបន្តផ្ទាល់(Live)អំពីប្រវត្តិប្រាសាទនានា នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដោយសេរីទៀតហើយ។ដោយនៅក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សារាបានលើកឡើងថា ដើម្បីបញ្ចៀសនូវកំហុសឆ្គងដោយអចេតនា ឬឱ្យប៉ះពាល់ដល់គុណតម្លៃរបស់ប្រាសាទខ្មែរ ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាបេតិកភណ្ឌពិភពលោក សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ធ្វើការថតវីដេអូផ្សាយបន្តផ្ទាល់ (Live)អំពីប្រវត្តិប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេង ទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មេត្ដាដាក់សំណើរសុំមកអាជ្ញាធរជាតិអប្សរាជាមុន ដោយភ្ជាប់មក ជាមួយនូវខ្លឹមសារ ដែលនឹងត្រូវធ្វើការផ្សព្វផ្សាយផងដែរ។

ចំពោះការស្នើសុំថតផ្សាយបន្តផ្ទាល់អំពីប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដែលមានលក្ខណៈផ្សព្វផ្សាយ ជាសាធារណៈដើម្បីជំរុញវិស័យទេសចរណ៍ គឺពុំតម្រូវឱ្យបង់ប្រាក់នោះទេ លើកលែងតែ ការស្នើសុំថតលក្ខណៈអាជីវកម្ម ដែលតម្រូវឱ្យអនុវត្តតាមនីតិវិធី និងគោលការណ៍ដែលបានកំណត់។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងទៀតថា នាពេលកន្លងមកចាប់តាំងពីមានវត្តមាននៃជំងឺឆ្លងកូរឹត-១៩ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតដោយឥតគិតថ្លៃជូនក្រុមហ៊ុន ឬមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ធ្វើការ ថតឡាយវីដេអូតាមទូរស័ព្ទ ដើម្បីបកស្រាយអំពីប្រវត្តិសាស្ត្រប្រាសាទនានាទៅដល់ភ្ញៀវរបស់ខ្លួនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ និងក្នុងគោលដៅដើម្បីអាចគ្រប់គ្រងដោយប្រសិទ្ធភាពនូវការប្រកបអាជីវកម្មការថតសម្លៀកបំពាក់ប្រពៃណីបុរាណ (Pre-Wedding) ក៏ដូចជាជៀសវាងនូវភាពអាណាធិបតេយ្យនានាក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានតម្រូវឱ្យសាធារណជនដាក់សំណើរសុំការថតសម្លៀកបំពាក់ប្រពៃណីបុរាណ មកអាជ្ញាធរជាតិអប្សដើម្បីពិនិត្យ និងផ្តល់ការអនុញ្ញាតជូនដោយឥតបង់ថ្លៃផងដែរ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមន្ត្រីមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា តាមរយៈលេខទូរស័ព្ទ ០៦៣៧៦៥៥៧៧៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២