សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើសាររំលែកទុក្ខជូនឯកឧត្តម គន់ គីម និងលោកជំទាវ គឹង ចាន់ឌី

ភ្នំពេញ : សាររំលែកទុក្ខ ផ្ញើជូន ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងលោកជំទាវ គឹង ចាន់ឌី
ខ្ញុំ និងភរិយា មានក្តីសោកស្ដាយយ៉ាងក្រៃលែងជាទីបំផុត ដោយទទួលដំណឹងអំពីមរណៈភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ នឹង គឹង ត្រូវជាឪពុករបស់ឯកឧត្តម និងលោកជំទាវ ដែលបានទទួលមរណៈភាពនៅថៃ្ងព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២១ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ខ្ញុំសូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ដែលបានបាត់បង់ឪពុក ជីតា និងជីតាទួត ប្រកបដោយព្រហ្ម វិហាធម៌ ជាទីគោរពស្រឡាញ់បំផុត។

ខ្ញុំ និងភរិយា សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ នឹង គឹង បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសពទាំងអស់ ទទួលនូវការស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២