ម្ចាស់យំមិនចេញទេ ! អគ្គិភ័..យឆេះបំផ្លា..ញ ផ្ទះ០៨ខ្នង រថយន្តចំនួន០៨គ្រឿង និងម៉ូតូ០២គ្រឿង

ខេត្តព្រះសីហនុ ៖ មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន០៨ខ្នង ទាំងស្រុង រួមទាំងបំផ្លាញទ្រព្យសម្បត្តិ មួយចំនួនធំ មានរថយន្តចំនួន០៨គ្រឿង និងម៉ូតូ០២គ្រឿង ត្រូវបានអគ្គិភ័យលេបត្របាក់អស់។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅផ្លូវកែងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ស្ថិតក្នុងក្រុមទី១៣ ភូមិ១៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។

ករណីខាងលើនេះ មិនបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសនោះទេ ប៉ុន្តែអគ្គិភ័យនេះ បានឆេះបំផ្លាញ តូបលក់បាយចំនួន ០៣តូប (ឆេះអស់ទាំងស្រុង)។ ឆេះតូបលក់អីវ៉ាន់ចំនួន ០២តូប (ឆេះអស់ទាំងស្រុង)។ ឆេះតូបអេតចាយចំនួន ០២តូប (ឆេះអស់ទាំងស្រុង)។ ឆេះតូបបញ្ចូលហ្គាសចំនួន ០១តូប (ឆេះអស់ទាំងស្រុង)។ ឆេះយានដ្ឋាន ឈ្មោះ ទុយ រ៉ា ដោយឆេះបំផ្លាញអស់រថយន្តចំនួន ០៨គ្រឿង និង ម៉ូតូ ០២គ្រឿង។

ក្នុងករណីនេះដែរ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន០៨គ្រឿង និងប្រើប្រាស់ទឹកសរុបទាំងអស់ចំនួន៣១ឡាន ក្នុងនោះមាន ៖ឡានទឹកកងរាជអាវុធហត្ថ ចំនួន០២គ្រឿង, ឡានទឹក នគរបាលខេត្តព្រះសីហនុចំនួន០៣គ្រឿង, ឡានទឹក៩១១ចំនួន០១ គ្រឿង, ឡានទឹកកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន០១គ្រឿង និងឡានទឹក ង៧០ ចំនួន០១គ្រឿង។ គ្រប់គ្រងស្ថានការ និងរលត់ទៅវិញនៅម៉ោង៣ និង៣០នាទីយប់ថ្ងៃដដែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២