ពិតជាគួរឱ្យអាសូរណាស់! កំពុងជិះម៉ូតូសុខៗ វិលមុខដួលបា.ក់ ក ស្លា..ប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់ ជាមន្រ្តីក្រសួងការងារ ខណៈកំពុងជិះម៉ូតូសុខៗ ស្រាប់តែមានអាការៈងងឹតមុខ វិលមុខ បណ្តាលឱ្យដួលម៉ូតូ រងគ្រោះ ដួលបាក់ ក ស្លាប់ភ្លាមៗមួយរំពេច នៅកន្លែងកើតហេតុ។ ហេតុការណ៍ ដ៏គួរឱ្យអាណិតអាសូរនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាសហព័ន្ធរុស្សី ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ យ៉ុន សំណាង អាយុ៣៦ឆ្នាំ ជាមន្ត្រីក្រសួងការងារ មានទីលំនៅ នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។

ក្រោយពេលពិនិត្យលើសពជនរងគ្រោះរួច សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២