បុរសម្នាក់ត្រូវទូកុងតឺន័រ យោលមកគាបជាប់ បណ្តាលឱ្យបែ.កក្បាល ស្លា..ប់យ៉ាងអាណោចអាធ៌ម

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ត្រូវទូកុងតឺន័រ យោលមកគាបជាប់ចំបែកក្បាល បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ៌ម នៅនឹងកន្លែងកើតហេតុ ក្នុងទីធ្លាច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល៍ ស្ថិតនៅភូមិព្រៃវ័ល្ល៍ឃុំថ្មី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ឈ្មោះចូច បើករថយន្តម៉ាកហ្វុយសូ (FUSO) ពាក់ស្លាកលេខកំពង់ធំ 3A-1421 ពណ៌ស សណ្តោងរ៉ឺម៉ក ទៅកន្លែងកើតហេតុ ដើម្បីដឹកទ្រុងកុងតឺន័រ បន្ទាប់មកមានរថយន្តស្ទូច១គ្រឿងរបស់ក្រុមហ៊ុនតេងឡាយបានស្ទូចទូកុងតឺន័រដាក់លើរថយន្ត ខណៈនោះជនរងគ្រោះឃើញដាក់មិនចំ ចូលគន្លឹះរ៉ឺម៉កក៏ចុះទៅរុញទូកុងតឺន័រ ដើម្បីឲ្យចំគន្លឹះស្រាប់តែទូកុងតឺន័រយោលបោកទៅលើជនរងគ្រោះ បណ្តាលឲ្យគាបជាប់ក្បាលបែកក្បាលខ្ទេចមួយចំហៀងស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មកអ្នកបើករថយន្តស្ទូច ក៏រត់គេចខ្លួនបាត់ភ្លាមៗផងដែរ។

ប្រភពដដែលបានបន្តថា រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមករា ទើបឃើញសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកកពង់រោទ៌ចុះទៅកន្លែងកើតហេតុ ហើយដល់ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យផងដែរ។ បន្ទាប់មកក៏បានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតឯខេត្តកំពត។

ទាក់ទងនឹងករណីនេះដែរ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ ដូចជាមានការលាក់បាំងដោយសមត្ថកិច្ចដេញដោលដាក់គ្នា ហើយឲ្យសួរទៅក្រុមហ៊ុនផែស្ងួតតេងឡាយវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២