ឯកឧត្តម ហ៊ុន ម៉ានីដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីសូត្រមន្តប័ង្សកូលគោរពវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបយង់ឃ្នង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ។

ទោះបីប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានរស់នៅសុខសាន្តក្នុងសន្តិភាពសំបូរសប្បាយនាពេលបច្ចុប្បន្នហើយយ៉ាងណាក្តី តែមិនបានភ្លេច ហើយនឹងមិនបំភ្លេចអ្វី ដែលជាសោកនាដកម្ម ដែលប្រទេសជាតិដ៏កម្សត់ របស់យើងបានឆ្លងកាត់នោះដែរ។

ស្មារតីនៃការចងចាំ និងភាពឈឺចាប់ក្នុងអតីតកាល បានបង្រៀនយុវជនជំនាន់ក្រោយឲ្យដឹងពីប្រវត្តិសាស្រ្តដែលត្រូវធ្វើ ការកត់សម្គាល់ ដើម្បីកុំឱ្យរបបវាលពិឃាតនេះកើតឡើងសារជាថ្មី។ មេរៀន

ដ៍ជូរចត់នេះក៏បានឆ្លុះបញ្ចាំងពីស្មារតីនៃក្តីសង្ឃឹមមួយ ដែលបានប្រែក្លាយទៅជាកម្លាំង ដ៏មហិមាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតបានជ័យជម្នះក្នុងថ្ងៃ ៧ មករា ១៩៧៩។

ប្រជាពលរដ្ឋ ក៍ដូចជាយុវជនជំនាន់ក្រោយ បានសម្តែងនូវទឹកចិត្តអរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានរំដោះប្រជាពលរដ្ឋ ចេញពីរបបវាលពិឃាតយង់ឃ្នងគឺរបបប៉ុលពល នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយបាននាំមកនូវសន្តិភាពពេញលេញជូនប្រជាពលរដ្ឋ ទូទាំងប្រទេស និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ច -ហេដ្ឋារចនាសម្ព័ន្ធ និងបានកសាងធនធានមនុស្ស ជំនាន់ថ្មី ប្រកបដោយសមត្ថភាពចំណេះដឹង ចូលរួមកសាងប្រទេសមានការរីកចំរើន យ៉ាងឆាប់រហ័ស៕

   

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២