រដ្ឋមន្ត្រីក្រសួងវប្បធម៌​ស្នើមេប៉ូលីសឱ្យចាត់វិធានទប់ស្កាត់បទចម្រៀងក្រោមចំណងជើង​ “ឈាមបាតុករ”​ថាជាបទចម្រៀងញុះញង់ បង្កអសន្តិសុខក្នុងសង្គម

រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បៈ​ ស្នើអគ្គស្នងការនគរបាលជាតិ​ ផ្តល់កិច្ចអន្តរាគមន៍ចាត់វិធានទប់ស្កាត់បណ្តាញប្រព័ន្ធព័ត៌មានសង្គមដែលបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើង​ “ឈាមបាតុករ”​ ទៅបង្ហោះផ្សព្វផ្សាយ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បៈ​ បានជម្រាបជូននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិថា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យឃើញ ក្នុងពេលបច្ចុប្បន្ននេះ មាន Page បណ្តាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួនបានយកបទចម្រៀងអមដោយ រូបភាពក្រោមចំណងជើងថា «ឈាមបាតុករ» ដែលមានខ្លឹមសារ អុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម របស់អ្នកនិពន្ធទំនុកច្រៀង និងអ្នកច្រៀង ឈ្មោះ គា សុគន្ធ ដែលធ្លាប់ត្រូវបានក្រសួង មហាផ្ទៃចាត់វិធានការបិទ និង ផ្ដន្ទាទោសម្តងរួចហើយមកផ្សព្វផ្សាយជាថ្មីឡើងវិញ។

អាស្រ័យហេតុនេះ ដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតីដែលអាចនឹងកើតមានឡើងជាយថាហេតុ តាមរយៈបទចម្រៀងដែលមានខ្លឹមសារ អុជអាល ញុះញង់នេះ សូមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាពិនិត្យចាត់វិធានការនានាតាមនីតិវិធីច្បាប់ ដែលមានជាធរមានដោយអនុគ្រោះ៕

ដោយ៖​ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២