សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោតឱ្យបញ្ឈប់ការវាយប្រហារលើគណបក្សបក្សប្រជាជនកម្ពុជា

នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកគុណភាព កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោតឱ្យបញ្ឈប់ការវាយប្រហារលើគណបក្សបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយនីមួយៗអាចឃោសនាពីបក្សរបស់ខ្លួនឯងបានហើយ កុំវាយប្រហារមកលើគណបក្សប្រជាជន។

សម្តេចតេជោ ក៏បានដាស់តឿនដល់បក្សនយោបាយប្រឆាំងថា បើនៅតែបន្តវាយប្រហារលើបក្សប្រជាជនកម្ពុជាទៀតនោះ សម្តេចនឹងប្រើសិទ្ធិការពារខ្លួនហើយ។​ហើយថា សម្តេចនឹងបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំង ចោទគណបក្សប្រជាជនកម្ពុជា​ថា ជាចោរលួចសន្លឹកឆ្នោត នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។

សម្តេចតេជោក៏បានឆ្លើយតបនឹងការចោទប្រកាន់ និងវាយប្រហារមកលើបក្សប្រជាជនកម្ពុជា ពីសំណាក់បក្សប្រឆាំងថា ជម្រើសមានតែពីរទេ គឺវិធានការច្បាប់ និងដំបង។ តើរើសយកមួយណា? ។សម្តេចតេជោក៏បានធ្វើការព្រមានចំពោះលោក គង់ គាំ ផងដែរ ចំពោះរឿងវាយប្រហារមកលើបក្សប្រជាជនកម្ពុជា៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២