ពិតជាចម្លែកខ្លាំងណាស់ បុរសម្នាក់ជិះម៉ូតូដួលដោយខ្លួនឯងមិនដឹងជាប៉ះចំវត្ថុអ្វីបណ្តាលឱ្យមុ.តរយះរន្ធគូទ ដេររហូតដល់ទៅជាង២០ថ្នេរ

វាជារឿងដ៏ចម្លែកមួយ ដោយមានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយបានកើតឡើង​ នៅក្នុង​ភូមិ​ឫទ្ធី​២​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ដោយកម្មករថ្លឹង​រថយន្ត​ឈ្មោះ​ ប៊ុន​ថា ថាន​ ដែលទើបតែ​លាចាក​សិក្ខាបទ​មកធ្វើការនៅ​រោងចក្រ​កែច្នៃ​កៅស៊ូ​ក្រែប​ផ្នែក​ខាងថ្លឹង​រថយន្ត​ បានបើកបរ​ម៉ូតូ​ដួលដោយ​ខ្លួន​ឯង​ បណ្តាលឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​ ឧបាសក​ ឧបាសិការ​ចំណុះជើងវត្ត​កែវផុស​បាននាំគ្នាទៅ​សួរ​សុខទុក្ខដល់ជនរងគ្រោះទាំងយប់។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍​នោះគឺ​មិនដឹងជាជនរងគ្រោះដួលម៉ូតូទៅ​ប៉ះចំ​នឹង​វត្ថុ​អ្វីទេ ​ទើប​បណ្តាយឱ្យ​មុតចំរន្ធ​គូទ គ្រូពេទ្យ​ដេររហូត​ជាង២០ថ្នេរ​។ ដូច្នេះ​ហើយ​សូមបង​ប្អូន​យើង​ដែល​ធ្វើ​ចរាចរណ៍​តាមម៉ូតូ​ ត្រូវ​តែប្រុងប្រយ័ត្ន​គួរតែ​ស្លៀក​ខោលីអូ​ឱ្យបានក្រាស់ៗបន្តិច​ ។ករណីនេះ បានកើតឡើងនៅវេលាម៉ោង​៧យប់ ថ្ងៃ​អាទិត្យ​ ទី​៨ ខែមករា​ ឆ្នាំ​២០២៣​ ៕

ប្រភព៖ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

 

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២