រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញនៅថ្ងៃទី៨ ខែកុម្ភៈ  ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាពេលនេះ បានអនុម័ត បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ  ដោយមានរបៀបវារៈពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ  គឺ សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២