ដឹងតែកក្រើកហើយល្ងាចនេះ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រៀបចំការប្រគំតន្ត្រីដ៏ធំ និងការចាប់ឆ្នោតកម្មវិធីវិក្កយបត្រនាំសំណាង នៅសួនច្បារមុខវត្តបទុមវតី ចំទិវានៃក្តីស្រឡាញ់( មានវីដេអូ)

វឌ្ឍនៈប៊្រូវើរី ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបំផុត និងទទួលបានលិខិតកោតសរសើរពីសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាដើម្បីធ្វើឲ្យមានតម្លាភាពចំណូលពន្ធអាករជាតិ និងការ​​អភិវឌ្ឍន៍សេដ្ឋកិច្ច។​ ដើម្បីបន្តលើកស្ទួយវប្បធម៌បង់ពន្ធនៅកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដាររៀបចំកម្មវិធីចាប់ឆ្នោត វិក្កយបត្រនាំសំណាង GDT Lucky Draw ជូនដល់សាធារណៈជន ដែលបានថតវិក្កយបត្រទិញទំនិញក្នុងហាងនានា ចូលក្នុងកម្មវិធីទូរស័ព្ទដៃ GDT Lucky Draw​ App រួមជាមួយនឹងការប្រគំតន្ត្រីដ៏ធំនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវជាទិវានៃក្តីស្រឡាញ់ ដោយមានការចូលរួម​ពីកំពូល​តារា ចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង សួស វីហ្សា កញ្ញា ឈិន រតនៈ លោក នាង ដារីន និងលោក ស៊ឹម ចាន់ពន្លឺ នៅសួនច្បារមុខវត្តបទុមវតីចាប់ពីម៉ោង៦ល្ងាចតទៅ និងមាន​ផ្សាយ​បន្តផ្ទាល់​នៅលើ​ផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ និងផេក​​ផ្លូវការរបស់​ផលិតផល​ទាំងអស់នៃក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី។

កម្មវិធី វិក្កយបត្រនាំសំណាង- GDT Lucky Draw នេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ហើយទទួលបានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកជាប់ពន្ធ និងសាធារណៈជន ក្នុងការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពអាជីវកម្មថែមទៀត។

ការចូលរួមរបស់ វឌ្ឍនៈ ប៊្រូវើរី មិនត្រឹមតែបានឆ្លុះបញ្ចាំងពីអភិបាលកិច្ចសាជីវកម្មដ៏ល្អរបស់ក្រុមហ៊ុនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាគំរូដ៏ល្អសម្រាប់សហគ្រាសផ្សេងទៀតក្នុងការរួមចំណែក និងលើកស្ទួយវប្បធម៌បង់ពន្ធ១០០ភាគរយ ដែលកាយវិការនេះគឺជាកម្លាំងចលករយ៉ាងសំខាន់មួយ សម្រាប់ការអភិវឌ្ឍន៍ និងរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ៕

ទស្សនាវីដេអូ ចុច Link:៖ https://www.facebook.com/VActiveDrink/videos/549511260475932

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២