ជនចំណាកស្រុកអាហ្រ្វិកចំនួន ៥នាក់បានស្លាប់ និង២៨ នាក់បាត់ខ្លួន  ដោយសារការលិចទូកនៅសមុទ្រមេឌីទែរ៉ាណេ

យ៉ាងហោចណាស់ជនចំណាកស្រុកអាហ្រ្វិកចំនួន 5 នាក់បានស្លាប់ និង 28 នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលបានដឹកជនចំណាកស្រុកចេញពីប្រទេសទុយនេស៊ីបានលិច ខណៈដែលពួកគេព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអ៊ីតាលី។នេះបើតាម មន្ត្រីនៃក្រុមសិទ្ធិមនុស្សក្នុងតំបន់បានប្រាប់សារព័ត៌មានរ៉យទ័រ។

លោក Romadan Ben Omar មន្ត្រីនៅក្នុងវេទិកាទុយនីស៊ីសម្រាប់សិទ្ធិសង្គម និងសេដ្ឋកិច្ចបាននិយាយថា ឆ្មាំឆ្នេរសមុទ្របានជួយសង្គ្រោះជនចំណាកស្រុកចំនួន 5 នាក់ ដែលនៅលើទូក ដែលបានលិចនៅឆ្នេរសមុទ្រភាគខាងត្បូងនៃទីក្រុង Sfax ហើយពួកគេស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនល្អ។

ករណីលិចទូកដឹកជនចំណាកស្រុកចេញពីប្រទេសទុយនេស៊ីនេះ បានកើតឡើងកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣នេះ ។ឥឡូវនេះក្រុមឆ្មាំសមុទ្រកំពុងស្វែងរកសពជនរងគ្រោះ និងអ្នកដែលបានបាត់ខ្លួនដោយសារការលិចទូកនេះ៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២