កុមារ​ចំនួន៨​នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយសារការរអិលបាក់ដីដ៏អាក្រក់មួយ​ នៅ​ភាគ​ខាងជើងប្រទេស​ប៉ា​គី​ស្ថាន​

កុមារចំនួន៨ នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលម៉ិញ​ក្នុង​ហេតុការណ៍បាក់​ដីមួយ​នៅ​ក្នុង​ស្រុក Shangla ភាគ​ខាងជើង​ប្រទេស​ប៉ាគីស្ថាន។ ស្នងការរង Shangla លោក Hassan Abid បាននិយាយថា “សាកសពចំនួនប្រាំបី និងក្មេងស្រីដែលរងរបួសត្រូវបានទាញចេញពីគំនរបាក់បែក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។ លោក​បាន​បន្ត​ទៀតថា កុមារ​ទាំង​នោះ​ត្រូវ​បាន​កប់​នៅ​ក្រោម​ការ​រអិល​បាក់​ដី​ដ៏​ធំ​មួយ ខណៈពេលពួកគេ​កំពុង​លេង​កីឡា​គ្រីឃីតនៅទីនោះ។

ជាមួយគ្នានេះដែរ នៅក្នុងខេត្ត Punjab នៃប្រទេសប៉ាគីស្ថានក៏មានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល 2 ថ្ងៃជាប់គ្នាកន្លងមកនេះដែរ បានបណ្តាលឲ្យបាក់ដំបូល និងជញ្ជាំង ហើយបណ្តាលឲ្យមនុស្សចំនួន 17 នាក់ស្លាប់ និង 49 នាក់រងរបួស។ អាជ្ញាធរ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ខេត្ត​បាន​បន្ត​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពីរ​ថ្ងៃ​ជាប់​គ្នា​រហូតមកដល់ពេលនេះ៕

   

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២