សហរដ្ឋអាមេរិកបើកការវាយប្រហារតាមអាកាស ដោយបានសម្លាប់សមាជិកក្រុម al-Shabaab ចំនួន10នាក់ នៅក្នុងប្រទេសសូម៉ាលី

ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបានប្រកាសថា សមាជិកក្រុម al-Shabaab ចំនួន១០នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយបញ្ជាការអាហ្រ្វិកអាមេរិកក្នុងប្រទេសសូម៉ាលីក្នុងរយៈពេលពេញមួយយប់ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។

បញ្ជាការដ្ឋានអាហ្រ្វិកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តាមសំណើររបស់រដ្ឋាភិបាលសហព័ន្ធនៃប្រទេសសូម៉ាលី បញ្ជាការដ្ឋានអាហ្រ្វិករបស់សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសស្វ័យការពារជាសមូហភាពមួយយប់ នៅក្នុងតំបន់ដាច់ស្រយាលមួយនៅជិត Afmadow ដែលមានចម្ងាយប្រហែល 105 គីឡូម៉ែត្រនៅភាគខាងជើងនៃទីក្រុង Kismayo ប្រឆាំងនឹងពួកភេរវករ al-Shabaab” ។

 

ការវាយតម្លៃដំបូងរបស់កងទ័ពជាតិសូម៉ាលី និងទីបញ្ជាការអាហ្រ្វិកអាមេរិក បានរកឃើញថា សមាជិកក្រុមភេរវករ 10 នាក់ត្រូវបានសម្លាប់ ហើយមិនមានជនស៊ីវិលណាម្នាក់រងរបួសនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។

Al-Shabaab គឺជាបណ្តាញ al Qaeda ដ៏ធំ និងសកម្មបំផុតនៅក្នុងពិភពលោក។ក្រុមនេះបានគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសសូម៉ាលី មុនពេលត្រូវបានរុញត្រឡប់មកវិញ ដោយការវាយលុករបស់រដ្ឋាភិបាលកាលពីឆ្នាំមុន ។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធនៅតែបន្តបើកការវាយប្រហារដ៍សាហាវនៅទូទាំងប្រទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលកណ្តាល និងបង្កើតច្បាប់ដោយផ្អែកលើការបកស្រាយដ៏តឹងរឹងនៃច្បាប់ Sharia របស់សាសនាអ៊ីស្លាម។

កាលពីចុងខែឧសភា ក្រុមយុទ្ធជន al-Shabaab បានបើកការវាយប្រហារលើមូលដ្ឋានយោធាសហភាពអាហ្រ្វិកមួយក្នុងប្រទេសសូម៉ាលី ដែលក្នុងនោះទាហាន Ugandan យ៉ាងតិច 54 នាក់ត្រូវបានសម្លាប់ នេះបើយោងតាមមន្ត្រី Ugandan ។

សហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់រដ្ឋាភិបាលសូម៉ាលីចាប់តាំងពីប្រធានាធិបតី Joe Biden បានអនុម័តសំណើររបស់មន្ទីរបញ្ចកោណកាលពីឆ្នាំមុនដើម្បីដាក់ពង្រាយទាហានអាមេរិកឡើងវិញទៅកាន់តំបន់នោះ ក្នុងការប៉ុនប៉ងដើម្បីទប់ទល់នឹងក្រុមភេរវករ។

ការយល់ព្រមក្នុងការបញ្ជូនទាហានតិចជាង 500 នាក់គឺជាការផ្ទុយនៃការសម្រេចចិត្តឆ្នាំ 2020 របស់អតីតប្រធានាធិបតី Donald Trump ក្នុងការដកទ័ពអាមេរិកស្ទើរតែទាំងអស់ចេញពីបរទេស។

អាមេរិក​បាន​បើក​ការ​វាយ​ប្រហារ​ជាច្រើន ​ប្រឆាំង​ក្រុម al-Shabaab ក្នុង​ឆ្នាំ​នេះ រួម​ទាំង​ការ​វាយ​ប្រហារ​មួយ​ដែល​បាន​សម្លាប់​យុទ្ធជន ៣០ នាក់​ក្នុង​ខែ​មករា និង​បី​លើក​ក្នុង​ខែ​កុម្ភៈ ដែល​បាន​សម្លាប់​ទាហាន​សរុបចំនួន២៤ នាក់​៕

ប្រភព៖ CNN

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២