ក្រុមទាហានស៊ីឈ្នួល Wagner បានប្រគល់សម្ភារ និងអាវុធយុទ្ធភណ្ឌឱ្យទៅក្រសួងការពារជាតិរុស្សីវិញហើយ

ក្រុមទាហាន Wagner ដែលជាទាហានស៊ីឈ្នួលក្រោមការដឹកនាំបញ្ជារបស់លោក Yevgeny Prigozhinនោះ បានប្រគល់អាវុធធុនធ្ងន់ សម្ភារៈយោធា និងគ្រាប់រំសេវរាប់ពាន់តោនដល់ក្រសួងការពារជាតិរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការពារជាតិរបស់រុស្សីលោក Igor Konashenkov បាននិយាយនៅទីក្រុងមូស្គូកាលពីថ្ងៃពុធម្សិលម៉ិញនេះថា សម្ភារយោធាដែលក្រុមទាហាន Wagnerប្រគល់ឱ្យនោះ មានដូចជារថក្រោះ T-90 និង T-80 គ្រាប់រ៉ុក្កែតជាច្រើន និងប្រព័ន្ធកាំភ្លើងធំជាច្រើន។ លោក​បានបន្ត​ថា បន្ថែម​ពី​លើ​នេះ Wagner បាន​ប្រគល់​គ្រាប់​រំសេវ​ចំនួន ២.៥០០ តោន​នៃ​ប្រភេទ​ផ្សេងៗគ្នា និង​អាវុធ ២០.០០០ ដើម។

ក្រុមទាហាន Wagner បានដណ្តើមយកទឹកដីម្តងហើយម្តងទៀត រួមទាំងទីក្រុង Bakhmut ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានបន្តអស់រយៈពេលជាង 16 ខែមកហើយ។ ទោះជាយ៉ាងណាក៏ដោយកាលពីខែមុន Prigozhin បានជំរុញឱ្យមានការបះបោរប្រឆាំងនឹងទីក្រុងម៉ូស្គូ។ គាត់បានបញ្ចប់ការបះបោរនៅថ្ងៃទី 24 ខែមិថុនាជាមួយនឹងកងកម្លាំងរបស់គាត់ នៅចម្ងាយតិចជាង 200 គីឡូម៉ែត្រពីទីក្រុងមូស្គូបន្ទាប់ពីមានការសម្របសម្រួលរបស់មេដឹកនាំបេឡារុស្ស លោកAlexander Lukashenko ។

ជាការតបស្នង លោកPrigozhin  និងយុទ្ធជនរបស់ ត្រូវបានសន្យាថា មានអភ័យឯកសិទ្ធិពីការកាត់ទោស។ពីរបីថ្ងៃក្រោយមក Prigozhin និងមេបញ្ជាការ Wagner រាប់សិបនាក់របស់គាត់បានជួបប្រធានាធិបតី Vladimir Putin ។ ទោះយ៉ាងណាវិមានក្រឹមឡាំងមិនបានផ្តល់ព័ត៌មានលម្អិតអំពីលទ្ធផលនៃកិច្ចប្រជុំនោះទេ៕

    

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២