ចារកម្ម​យោធា​អ៊ុយក្រែន​បដិសេធ​ ចំពោះ​ការ​លើក​ឡើង​របស់​ប្រមុខ​ខ្លួន​ជុំវិញ​ការ​បំផ្ទុះ​នៅតំបន់​គ្រីមេ

ទីភ្នាក់ងារស៊ើបការណ៍យោធារបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធម្សិលម៉ិញនេះ បានច្រានចោលរបាយការណ៍ដែលអះអាងថាប្រមុខរបស់ខ្លួនគឺលោក Kyrylo Budanov បានបញ្ជាក់ពីការចូលរួមរបស់កងកម្លាំងអ៊ុយក្រែនក្នុងការឆេះ និងការផ្ទុះនៅឃ្លាំងយោធានៅគ្រីមៀ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនជាច្រើនបានធ្វើអត្ថាធិប្បាយលើការបង្ហោះ តាមបណ្តាញTelegram លើឧប្បត្តិហេតុដែលចោទប្រកាន់ថា Budanov បានទទួលខុសត្រូវក្នុងនាមកងកម្លាំងអ៊ុយក្រែនសម្រាប់ការវាយប្រហារនេះ។

អ្នក​នាំពាក្យ​ចារកម្ម​យោធា​លោក Andriy Yusov បាន​ហៅ​ការ​អត្ថាធិប្បាយ​នេះ​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ។ ការអត្ថាធិប្បាយមួយដែលត្រូវបានចោទប្រកាន់ក្នុងនាម Kyrylo Budanov ថា ការផ្ទុះនៅទីលានហ្វឹកហាត់នៅ Crimea គឺជាការងាររបស់ AFU (កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន) និង GUR (នាយកផ្នែកស៊ើបការណ៍សម្ងាត់) គឺជាព័ត៌មានក្លែងក្លាយ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនជាច្រើនបានចុះផ្សាយការបដិសេធជាផ្លូវការ និងបានសុំទោសអ្នកអានរបស់ពួកគេចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។ អភិបាលខេត្ត Crimean លោក Sergey Aksyonov បាននិយាយថា ភ្លើងបានឆាបឆេះកាលពីយប់ថ្ងៃអង្គារ នៅឯកន្លែងហ្វឹកហ្វឺនយោធាមួយ ភាគខាងកើតនៃឧបទ្វីប Crimean ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីឆ្នាំ 2014មក។

លោកបាននិយាយថា អគ្គីភ័យនេះមិនបណ្តាលឲ្យមានអ្នករងគ្រោះនោះទេ ប៉ុន្តែផ្លូវ Tavrida Highway ត្រូវបានបិទចរាចរណ៍ ហើយមនុស្សជាង 2 200 នាក់មកពីការតាំងទីលំនៅចំនួន 4 ត្រូវបានជម្លៀសចេញ។ ផ្លូវហាយវេ Tavrida តភ្ជាប់ឧបទ្វីបគ្រីមៀទាំងមូល និងជាសរសៃឈាមចរាចរណ៍ដ៏សំខាន់។

យោងតាមមន្ត្រីរុស្ស៊ី ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សពីរនាក់បានស្លាប់ និងកុមារម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការបំផ្ទុះកាលពីព្រឹកថ្ងៃច័ន្ទនៅលើស្ពាន Kerch ដែលតភ្ជាប់ប្រទេសរុស្ស៊ីទៅកាន់ឧបទ្វីបគ្រីមៀ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២