ជនជាតិចិនតៃវ៉ាន់៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាមួយគ្រឿងញៀនជិត៥គីឡូក្រាម

រាជធានីភំ្នពេញ ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន កម្លាំងជំនាញការិយាល័យ(ក១) របស់មន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញារក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជិត៥គីឡូក្រាម។

ការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើនេះ ធ្វើឡើងកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០១និង២៥នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំលោកឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ(ក១) នៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបនិងចាប់ខ្លួនមុខសញ្ញា និងដកហូតវត្ថុតាងម្សៅហ្មត់ពណ៌សមួយចំនួន នៅចំណុចជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យរួមមាន ៖

១/ ឈ្មោះ ចេន ហុងយេន (Chen Hong Yen) ភេទប្រុស ជនជាតិចិនតៃវ៉ាន់

២/ ឈ្មោះ ចេន កៃស៊ាន ( Chen Kai Xang) ភេទប្រុស ជនជាតិចិនតៃវ៉ាន់

៣/ ឈ្មោះ ចេន យីទីង ( Chen Yi Ting) ភេទស្រី ជនជាតិចិនតៃវ៉ាន់

ដកហូតវត្តតាងរួមមាន ៖

– Ketamin សរុបរួមសារធាតុញៀន ទម្ងន់ ៤គីឡូ៨៦៦ ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២