ប្រជាពលរដ្ឋ និងជនរងគ្រោះរាប់រយនាក់បានឈរតម្រង់ជួរគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញរងចាំចូលបំភ្លឺ ពាក់ព័ន្ធករណីឧកញ៉ាក្រុមហ៊ុនពិភពដីមាសបោកប្រាស់លុយរបស់ពួកគាត់

ប្រជាពលរដ្ឋរាប់រយនាក់ បានតម្រង់ជួរគ្នាយ៉ាងត្រៀបត្រានៅមុខសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីរងចាំចូលបំភ្លឺនៅចំពោះមុខតុលាការករណីឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស បោកប្រាស់លុយរបស់ពួកគាត់។

គួររំលឹកផងដែរថា ឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុបចំនួន១៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីបោកប្រាស់លុយរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារទាំងនៅរាជធានីភ្នំពេញ និងខេត្តកំពត។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ក្រោយពីបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២