សាហាវពេកហើយ! ឪពុកចិត្តតិរិច្ឆាន សម្លាប់កូនខ្លួនឯងអាយុទើប២ឆ្នាំ រួចយកសព ទៅទុកនៅលើឡៅតឿបន្ទប់ទឹក

ភ្នំពេញ៖​ កូនប្រុសទើបអាយុ២ខួប ឪពុកចិត្តតិរិច្ឆានចាប់ជើងកូនបោកនឹងជញ្ជាំងរហូតដល់ស្លាប់រួចយកសពទៅលាក់នៅលើធ្នើបន្ទប់ទឹករយៈពេល២ថ្ងៃរហូតធុំក្លិនទើបបែកធ្លាយត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ជាឪពុក។ហេតុការណ៍នេះបានកើតឡើង​ កាលពីម៉ោង៣ និង៣០នាទីរសៀល​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែងនឹងផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ។

ជនដៃដល់ជាឪពុកមានឈ្មោះភួង​ ធី អាយុ៣៦ឆ្នាំ​ ស្នាក់នៅ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ។ហើយក្មេងប្រុសរងគ្រោះមានឈ្មោះ ស៊ីម សុយុទ្ធ ភេទប្រុស អាយុ២ឆ្នាំ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសា​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​អ្នក​ជិតខាង​បាន​តេទូរស័ព្ទម​ក​ប្រាប់​ជីដូន​របស់​កុមា​រា​ខាងលើ​ថា ឪពុក​បាន​ប្រើហិ.ង្សា​ទៅ​លើ​​ក្មេង​ប្រុស​រងគ្រោះ​។ ​ជីដូនក្មេងរងគ្រោះបាន​បន្ថែម​ទៀត​ថា ​ជនដៃដល់​ជា​ឪពុក​គឺ​ស្រឡាញ់​កូនស្រី​ខ្លាំង​ជាង​កូនប្រុស ទើប​មានការ​ប្រើ​ហិ.ង្សា​បែប​នេះ។ ហើយថែមទាំងប្រើប្រាស់គ្រឿងញៀនទៀតផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុមា​រា​ខាងលើ​បាន​បា.ត់​ខ្លួន​ពី​ផ្ទះ​ចំនួន​២​ទៅ​៣​ថ្ងៃ​មក​ហើយ ។ ភ្លាម​ៗនោះ ក្រុម​គ្រួ​សារបាន​ប្រកាស​ស្វែងរក​កូន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ នៅ​តែ​មិន​ទាន់​រក​ឃើញ​។ លុះ​មក​ដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ អ្នក​ជិតខាង​បាន​ធំក្លិន​ស្អុយ​ចេញពីផ្ទះ​កើតហេតុ ខណៈ​ពេល​នោះ ក្រុម​គ្រួសារ​មានការ​ផ្អើល​ឆោ​រ​ឡោរ និង​បាន​រក​ឃើញ​ស.ព​​ក្មេង​ប្រុស​រងគ្រោះ​នៅ​លើ​ឡៅតឿ​បន្ទប់ទឹក​ក្នុងផ្ទះ​តែ​ម្តង ។

បច្ចបច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​ បានឃាត់ខ្លួន​ជនដៃដល់ជាឪពុក និង​នាំ​​ខ្លួនយកទៅសាកសួរ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

 

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២