កម្លាំងសមត្ថកិច្ច​ឆ្មក់បង្ក្រាបជនបរទេសប្រុសស្រីជាង៥០នាក់​លួចថតនិងចែកចាយរឿងអាសអាភាស​ នៅអគារខុនដូមួយកន្លែងក្នុងភូមិសាស្ត្ររាជាធានីភ្នំពេញ ​   

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចជំនាញ​ព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ​បានសម្រុកចូលខុនដូមួយកន្លែងបានឃាត់ខ្លួនជនសង្ស័យដែលលួចថតរឿងអាសអាភាស (ជួញដូរផ្លូវភេទ និងថតរឿងអាសអាភាស)​ នៅជាន់ទី០៩​ តាមបណ្ដោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងប្រតិបត្តិការ​នេះ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង​ មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនបានធ្វើការ​ចុះឡោមព័ទ្ធអគារខុនដូមួយកន្លែងមានឈ្មោះ​ (វ៉ាវ ណាវ)(WOW NOW)ខាងលើ​នេះ និងឃាត់បានមនុស្សប្រុសស្រីជាជនជាតិបរទេសជាង៥០នាក់ ដាក់បញ្ចូលក្នុងរថយន្តសារ៉ែនបញ្ចូនទៅកាន់ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមនីតិវិធី​ ។

មន្ត្រីសមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថា​ មុននឹងឈានដល់ការបង្ក្រាបករណីនេះគឺ​បន្ទាប់ពីបែកធ្លាយខ្សែភាពយន្តខ្លីបែបក្ដៅសាច់​រវាងនារីខ្មែរ​ និងជនបរទេសបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម​ ទើបកម្លាំងនគរបាលជំនាញ​ទទួលបានបទបញ្ចាពីថ្នាក់ដឹកនាំ​ក៏បានដាក់កម្លាំងជាច្រើនចុះធ្វើការបង្ក្រាបតែម្ដង​ ៕​

     

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២