មិនដឹងមានរឿងអ្វីទេលោកអើយ! បុរសម្នាក់បានវាយបំបែកដបស្រា យកអំបែងមកអារ.កសម្លាប់ខ្លួនឯងទាំងព្រឹកព្រលឹម

ភ្នំពេញ៖ បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយបាន វាយបំបែកដបស្រាយកបំណែកដបមកអារ.កខ្លួនឯង រហូតដល់ស្លាប់ ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ នៅក្បែរចំណុចក្ដាន់២ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ទឹកដីខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃូរ រ៉ាឌី អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះជួលនៅផ្សារតូច ។

បើតាមប្រភពព័ត៌មានពីលោក គុយ ផល្លា នាយប៉ុស្តិ៍មិត្តភាព បានឱ្យដឹងថា បុរសដែលបានយកបំណែកដបស្រាអារ.កសម្លាប់ខ្លួនឯងនោះដំបូងគេឃើញគាត់ជិះម៉ូតូគុបមួយគ្រឿងចេញពីផឹកកាហ្វេនៅម្ដុំក្តាន់ពីរ លុះមួយសន្ទុះក្រោយមកបុរសរូបនេះ ក៏យកបំណែកដបស្រាមកអារ.កខ្លួនឯង រួចក៏បានរត់ពេញថ្នល់ ហើយក៏បានដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់ពីមានរឿងនេះកើតឡើង សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងស្វែងរកក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

   

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២